Yearendyearend1140x150

ពលរដ្ឋនិងពលករខ្មែរជាង១០ម៉ឺននាក់បានវិលចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ទិដ្ឋភាព​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (រូបភាព៖ ហ្វេសប៊ុក​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១)

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ មេសា ពលករកម្ពុជាចំនួន ២៤,៣៥៧ នាក់ និងពលរដ្ឋកម្ពុជាចំនួន ៧៥,៨៩៤ នាក់ បានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ វៀតណាម និងឡាវ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពលករកម្ពុជា ដែលទៅបំពេញការងារ និងប្រកបមុខរបបផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី០៤ មេសា មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ២៤,៣៥៧ នាក់ និងពលរដ្ឋកម្ពុជាសរុបចំនួន ៧៥,៨៩៤នាក់។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ មេសានេះ មានពលករ និងពលរដ្ឋកម្ពុជា បានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចំនួន ២២,១១៣ នាក់, ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ចំនួន ៤,៨៨២ នាក់, និង ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ចំនួន ១០២ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង