Smart saver cctime web bannertif

បណ្ឌិត្យសភាវិស្វកម្មចិន៖វ៉ាក់សាំងកូវីដ១៩ដែលផ្សំឡើងវិញអាចបង្កើតជាប្រតិកម្មភាពស៊ាំចំពោះការប្រែប្រួលនៃវីរុស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រី ChenWei សមាជិកបណ្ឌិត្យសភាវិស្វកម្មចិន និងជាអ្នកស្រាវជ្រាវអំពីវេជ្ជសាស្រ្តយោធានៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន។

ចិន៖ ពេលថ្មីៗនេះ លោកស្រី ChenWei សមាជិកបណ្ឌិត្យសភាវិស្វកម្មចិន និងជាអ្នកស្រាវជ្រាវអំពីវេជ្ជសាស្រ្តយោធានៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិនបាន ថ្លែងក្នុង ពេល ផ្តល់ បទសម្ភាសន៍ ជាមួយ និង ប្រព័ន្ធ សារព័ត៌មាន ផ្លូវ ការ ចិន ថា វ៉ាក់ សាំង កូវីដ ១៩ ដែល ផ្សំ ឡើង វិញ ដែលស្រាវជ្រាវ និង ផលិត ដោយប្រទេស ចិន អាច បង្កើត ជាប្រតិកម្មភាពស៊ាំចំពោះការប្រែប្រួលនៃវីរុសដែលបានកើតឡើង។ នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពខ្មែរចិន។

លោក ស្រី ChenWei បាន ឧទ្ទេស នាម ថា ការ ធ្វើ តេស្ត ទៅលើ មនុស្សក្នុង ដំណាក់ កាល ទី ១ និង ទី ២ បាន បញ្ជាក់ ពីប្រសិទ្ធភាព និង សុវត្ថិភាព នៃ វ៉ាក់សាំងការពារជំងឺ កូវីដ ១៩ ខែ មិថុនា បាន ចាប់ ផ្តើម ចាក់ វ៉ាក់ សាំង នៅ ក្រុម មនុស្សពិសេស ការ ធ្វើ តេស្ត ទៅ លើ មនុស្សក្នុង ដំណាក់ កាល ទី ៣ បច្ចុប្បន្ន កំពុងជំរុញទៅ មុខ ប្រកបដោយ ប្រសិទ្ធភាពហើយ ត្រូវយក ចេញ ទៅ ក្រៅ ប្រទេស ដើម្បីទទួល ការ វាយ តម្លៃ លើ វ៉ាក់ សាំងទាំង ផ្នែក ប្រសិទ្ធភាព និង សុវត្ថិភាពដែលមាន ទ្រង់ទ្រាយ កាន់ តែ ធំ។

លោក ស្រី ChenWei បាន ថ្លែងថា បន្ទាប់ ពីចេញ លទ្ធផល នៃ ការ ធ្វើ តេស្ត ទៅ លើ មនុស្ស ក្នុង ដំណាក់ កាល ទី ៣ ការ ផលិត វ៉ាក់ សាំង ក៏ ចាប់ ផ្តើម ត្រៀមខ្លួនជាស្រេច តាម បច្ចេកទេសដើម្បីចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង