Yearendyearend1140x150

យុវជនសំរាមនឹងបើកកម្មវិធី«ដបទឹកប្លាស្ទិក ប្តូរយកសៀវភៅ»រយៈពេល២ថ្ងៃនៅសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រុមយុវជនសំរាម នឹងចុះបើកកម្មវិធីប្តូរសៀវភៅ រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៦-៧ មេសា ស្អែកនេះ វេលាម៉ោង៨-១១ព្រឹក នៅហាងកាហ្វេ ស្ថានទូត The Bean Embassy ខេត្តសៀមរាប។ កម្មវិធីប្តូរសៀវភៅ នេះ មានសៀវភៅអាន ជាច្រើនប្រភេទ ចំនួន ៥០០ក្បាល កំពុងរងចាំម្ចាស់។

ក្រុមការងារយុវជនសម្រាម នឹងចុះបើកកម្មវិធីដបទឹកប្លាស្ទិក ប្តូរយកសៀវភៅ រយៈពេល២ថ្ងៃ នៅហាងកាហ្វេ ស្ថានទូត The Bean Embassy ខេត្តសៀមរាប។ សៀវភៅដែលអាចប្ដូរបានមានប្រមាណ ៥០០ក្បាល រួមមាន សៀវភៅចំណេះដឹងទូទៅចាប់ពីថ្នាក់ទី១-១២, សៀវភៅសហគ្រិន, ស្មារតី និងផ្នត់គំនិត, និង ប្រលោកលោក។

សាធារណជន យុវជន និងសិស្សានុសិស្ស នៅខេត្តសៀមរាប អាចចាប់ផ្ដើមប្រមូល និងសន្សំដបទឹកប្លាស្ទិក ដើម្បីប្ដូរយកសៀវភៅចង់អាន។ ដើម្បីប្ដូរសៀវភៅបាន១ក្បាល សាធារណជន យុវជន និងសិស្សានុសិស្ស ត្រូវមានដបទឹកប្លាស្ទិកចំណុះ ១.៥ លីត្រ ចំនួន ១០ ដប, ០.៥ លីត្រ ចំនួន ២០ ដប, និងដបទឹកចំណុះ ០.៣៥ លីត្រ ចំនួន ៣០ ដប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង