Yearendyearend1140x150

ការកែលម្អ«ផ្លូវជាតិលេខ៣កំពត-វាលរេញ»សម្រេចទាំងស្រុងមុនចូលឆ្នាំថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ការកែលម្អ«ផ្លូវជាតិលេខ៣កំពត-វាលរេញ» សម្រេចទាំងស្រុងកំណាត់ផ្លូវប្រវែងជាង២០គីឡូម៉ែត្រ ក្រោយពីមន្ត្រីជំនាញនៃក្រសួងក្រសួងសាធារណការ និង ដឹកជញ្ចូន បានបើកប្រតិបត្តិការការងារអស់រយៈពេល២១ថ្ងៃ ដើម្បីថែទាំង ជួសជុលជាបណ្តោះអាសន្ន សម្រួលការធ្វើដំណើរដល់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ពីមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តព្រះសីហនុ បានរាយការណ៍ថា គិតមកដល់ពេលនេះ ការជួយជុល កែលម្អ ថែទាំ «ផ្លូវជាតិលេខ៣កំពត-វាលរេញ»សម្រេចបានទាំងស្រុងប្រវែង២០គីឡូម៉ែត្រ ហើយបានជួយសម្រួលការធ្វើដំណើរដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។

បើតាមរបាយការណ៍ កំណាត់ផ្លូវប្រវែង ២០ គីឡូម៉ែត្រនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយប្រើប្រាស់រយៈពេលប្រមាណជាពី ២០ ទៅ៣០ នាទី ខណៈកន្លងទៅផ្លូវនេះធ្លាប់ទទួលរងការរិះគន់ពីប្រជាពលរដ្ឋថា មានភាពលំបាកហើយប្រើប្រាស់ពេលច្រើនម៉ោងពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។បច្ចប្បន្នមន្ទីរខេត្តនៅតែបន្តតាមដានស្រោចទឹកជាប្រចាំរហូតដល់ថ្ងៃទី ១០ មេសា ហើយនឹងចូលមកវិញនៅថ្ងៃទី ១៨ មេសា ពោលគឺចប់ចូលឆ្នាំថ្មីហើយ។

គួរបញ្ជាក់ថា ក្នុងកំឡុងពេលទន្ទឹងរងចាំការឆ្លងតបពីភាគីចិនមុននឹងអាចឈានទៅអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន បានណែនាំឲ្យមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ ជួសជុលស្រាលថែទាំប្រចាំ ជាបណ្តោះអាសន្ន ដោយកែលម្អស្ថានភាព «ផ្លូវជាតិលេខ៣កំពត-វាលរេញ»ដើម្បីសម្រួលចរាចរណ៍ និង ដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋលើកំណាត់ផ្លូវនេះ។

តាមអ្នកជំនាញ «ផ្លូវជាតិលេខ៣កំពត-វាលរេញ» មានដីស្អុយជម្រៅរហូតដល់១៨ម៉ែត្រនៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ ជម្រៅ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង ២៦ស.ម លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង