Yearendyearend1140x150

៣ខែដើមឆ្នាំ៖កម្ពុជាទទួលបាន«គម្រោងវិនិយោគ»១០៦គម្រោងកើនជាងឆ្នាំមុន៦៧គម្រោង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រោងចក្រផលិតកង់ឡាន នៅក្នុងខេត្តព្រះសីហនុ។

ភ្នំពេញ៖នៅរយៈពេល៣ខែដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និង គម្រោងពង្រីកផលិតកម្មបន្ថែមបានចំនួន១០៦គម្រោង ក្នុងទុនវិនិយោគប្រមាណជាង២ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋបានជាង១០ម៉ឺនកន្លែង។ការកើនឡើងយ៉ាងគំហុកនេះ គឺនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ទេសចរណ៍។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសរុបពីចំនួនវិនិយោគថ្មីបន្ថែមនៅរយពេល៣ខែដើមឆ្នាំ២០២៤នេះ ដោយកម្ពុជាទទួលបានគម្រោងវិនិយោគសរុប១០៦ គម្រោង ក្នុងទុនវិនិយោគ២,២ពាន់លានដុល្លារអាម៉េរិក។ក្នុងនោះគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៧៣គម្រោង។

ត្រីមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគកើនឡើង៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត២ពាន់លានដុល្លារអាម៉េរិកស្នើនឹងប្រមាន៦៤៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ការកើនឡើងយ៉ាងខ្លាំងនេះ CDC ពន្យល់ថា គឺដោយសារវត្តមាននៃគម្រោងថ្មីក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ទេសចរណ៍ និង គម្រោងពង្រីផលិតកម្មក្នុងវិស័យឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេស។

គម្រោងវិនិយោគក្នុងស្រុកនៅតែឈរលេខ១ ប្រទេសចិនឈរនៅលំដាប់លេខ២ ដោយបានចូលរួមចំណែកវិនិយោគប្រមាណ៩៣%នៃវិនិយោគសរុប។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង