Cct850x100 1
1800px x h300px kh

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ជិត៦០កន្លែងសម្រាប់ថ្នាក់អនុបណ្ឌិត

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ចំនួនជិត ៦០កន្លែងសម្រាប់ថ្នាក់អនុបណ្ឌិតផ្នែក វិស្វកម្ម អនាម័យ និងទឹកស្អាតទីក្រុង ដែលនឹងចាប់ផ្តើមទទួលពាក្យចាប់ពីពេលផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

សហភាពអឺរ៉ុបរួមជាមួយនិងដៃគូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ បានផ្តល់នូវជំនួយឥតសំណងដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបង្កើតនូវកម្មវិធីថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្ម អនាម័យ និងទឹកស្អាតទីក្រុងនៅក្នុងប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមក្នុងការចូលរួមរបស់សហភាពអឺរ៉ុបនេះគឺមានគោលបំណងបណ្តុះឲ្យមានអ្នកឯកទេសដែលមានសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងការ គ្រប់គ្រងកាកសំណល់ទឹកកង្វក់ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នៃការ កើនឡើងយ៉ាងឆាប់រហ័សនៅការអភិវឌ្ឍន៍នគរូបនីយកម្ម៕


Khcct banner

អត្ថបទទាក់ទង