Yearendyearend1140x150

ចិនផ្ដល់អាហារូបករណ៍«ជំនាញទេសចរណ៍»១០កន្លែងសិក្សាតាមប្រព័ន្ធអនឡាញ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានទទួលអាហារូបករណ៍ចំនួន១០កន្លែង ពីវិទ្យាស្ថានទេសចរណ៍សៀងហៃ ប្រទេសចិន សម្រាប់សិក្សាភាសាចិនវគ្គខ្លីជំនាញទេសចរណ៍ តាមប្រព័ន្ធអនឡាញ ដែលនឹងចេញវិញ្ញាបនបត្រដោយវិទ្យាស្ថានទេសចរណ៍សៀងហៃ។ វគ្គសិក្សានេះគ្រោង ចាប់ផ្តើមពីខែមីនា ដល់ ខែសីហា ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍ធ្វើការប្រកាសជ្រើសរើស បេក្ខជន-បេក្ខនារី ចូលរៀនវគ្គសិក្សានេះតាមលក្ខខណ្ឌដូចខាងក្រោម៖

I.លក្ខខណ្ឌនៃការជ្រើសរើសៈ

-បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ

-ជាមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬសិស្ស និស្សិតកំពុងសិក្សាក្នុងវិស័យ

ទេសចរណ៍

-មានចំណេះដឹងភាសាចិនចាប់ពីកំរិត៤ឡើងទៅ (HSK4)

-មានគោលដៅអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងវិស័យទេសចរណ៍

II.ទីកន្លែងទទួលពាក្យម

បេក្ខជនដែលមានបំណងដាក់ពាក្យសុំអាហារូបករណ៍ខាងលើ សូមស្កែនQR Code ក្រុមតេឡេក្រាម ខាងក្រោមដើម្បីទទួលទម្រង់បំពេញបែបបទ រួចផ្ញើត្រលប់មកវិញឲ្យបានមុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣។ បេក្ខជនជ័យលាភីនឹងត្រូវប្រកាសតាមគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍។ ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមទំនាក់ទំនងតាមរយៈតេឡេក្រាមលេខ 010 321 008 អ៊ីម៉ែល [email protected] ឬនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ រៀងរាល់ម៉ោងធ្វើការ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាហារូបករណ៍ scholarship
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង