Yearendyearend1140x150

យុវជនថា«ភាពតឹងរឹងរបស់ឪពុកម្ដាយ»ធ្វើឱ្យពួកគេមិនដើរផ្លូវខុស

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗកន្លងទៅនេះ មានការផ្ទុះខ្លាំង ពាក់ព័ន្ធទៅនឹងការបង្កភាពអនាធិបតេយ្យរបស់យុវជនមួយចំនួន នៅលើដងផ្លូវសាធារណៈ។ ស្របពេលជាមួយគ្នានោះ មានយុវជនមួយចំនួនបានលើកឡើងថា ការទទួលបានការអប់រំពីឪពុកម្ដាយ ឬអាណាព្យាបាល តាំងពីកុមារមានសារៈសំខាន់ណាស់ ព្រោះកុមារនៅជាមួយឳពុកម្ដាយ ឬអាណាព្យាលរបស់ពួកគេ មុនពួកគេទទួលបានការអប់រំពីសាលារៀន។ ហើយការអប់រំ ឬការស្ដីប្រដៅរបស់ឪពុកម្ដាយ ឬអាណាព្យាល បានធ្វើឱ្យពួកគេមិនដើរផ្លូវខុស និងប្រើប្រាស់សេរីភាព ដែលខ្លួនមាននៅក្នុងផ្លូវដែលត្រឹមត្រូវ។

ជួបជាមួយអ្នកសារព័ត៌មានស៊ីស៊ីថាមស៍ យុវជនមួយក្រុម បាននិយាយថា ប្រសិនបើយុវជនទទួលបានការអប់រំពីឪពុកម្ដាយ ឬអាណាព្យាបាល បានល្អតាំងពីកុមារ ពួកគេមិនប្រព្រឹត្តទង្វើ ដែលបង្កភាពអនាធិបតេយ្យ ឬបង្កជាភាពអសន្ដិសុខផ្សេងៗ នៅតាមទីសាធារណៈឡើយ។ ហើយប្រសិនបើយុវជនទាំងនោះទទួលបានអប់រំដ៏តឹងរឹងពីឪពុកម្ដាយ ឬអាណាព្យាបាល របស់ពួកគេ ពួកគេនឹងមិនប្រព្រឹត្តនូវទង្វើអនាធិបតេយ្យ ឬបង្កជាភាពអសន្ដិសុខផ្សេងៗ នោះដែរ។

យុវជនមួយក្រុមនោះ បានបន្ដថា ពីមុនក៏ធ្លាប់ជាមនុស្សដែលចូលចិត្តដើរលេងដែរ ប៉ុន្ដែក្រោយមកឪពុកម្ដាយបានរឹតបន្ដឹង និងធ្លាប់គិតថា ពួកគេរឹតបន្ដឹងខ្លាំងពេក ប៉ុន្ដែនៅពេលឃើញយុវជនមួយចំនួន នាពេលបច្ចុប្បន្ននេះ ទើបដឹងថាការអប់រំ និងការស្ដីប្រដៅរបស់ឪពុកម្ដាយកាលពីកុមារ គឺជារឿងល្អ។ បើទោះជា ការអប់រំ ឬការស្ដីប្រដៅរបស់ឪពុកម្ដាយ តឹងតែងពេក ដែលធ្វើឱ្យយើងមិនអាចធ្វើអ្វីតាមអំពើចិត្តបាន ប៉ុន្ដែនៅពេលបានឃើញស្ថានភាពជាក់ស្ដែងនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ការអប់រំរបស់ឪពុកម្ដាយ គឺព្រោះចង់ឱ្យកូនៗមានកិត្តិយសសម្រាប់ខ្លួនឯង និងនៅក្នុងសង្គម និងមានអនាគតល្អ។

ភាពតឹងរឹងរបស់ឪពុកម្ដាយ មិនត្រឹមតែធ្វើឱ្យយើងក្លាយជាកូនល្អនៅក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យយើងអាចការពារសុវត្ថិភាពខ្លួនឯងបាន មិនក្លាយជាបុគ្គលដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងមិនក្លាយជាបុគ្គលដែលចូលរួចក្នុងការបង្កភាពអនាធិបតេយ្យនៅក្នុងសង្គមជាតិ។ ជាពិសេស ពួកយើងក្លាយជាពលរដ្ឋ ដែលជួយរក្សាសណ្ដាប់ធ្នាប់សង្គម ក៏ដូចជាកិត្តិយលគ្រួសារផងដែរ។ លើសពីនេះ ធ្វើឱ្យយើងយល់ច្បាស់ពីល្បែងផ្សេងៗ ដែលគួរលេង និងទង្វើដែលគួរធ្វើ។

យុវជនផ្សេងទៀត ក៏បានលើកឡើងថា ការបង្កភាពអនាធិបតេយ្យ ពេលខ្លះក៏អាចមកពីបុគ្គលផ្ទាល់ ព្រោះសព្វថ្ងៃនេះបើឪពុកម្ដាយ ឬអាណាព្យាបាល តឹងតែងពេកចំពោះពួកគេពេកក៏ពិបាកដែរ។ សេរីភាពក្នុងការដើរលេង ឬធ្វើអ្វីមួយ វាល្អ ព្រោះមនុស្សមួយចំនួន ដែលមានវ័យក្មេង ពួកគេអាចរកចំណូលបានដោយខ្លួនឯង តាមរយៈការលក់ឥវាន់តាមអនឡាញ ការផលិតមាតិកា ឬភាពយន្ដខ្លីៗ ជាដើម។ ទាំងអស់នេះ គឺបានមកពីសេរីភាពក្នុងធ្វើ។ ប៉ុន្ដែយុវជនមួយចំនួនទៀត មានសេរីភាពដូចគ្នា ប៉ុន្ដែប្រើវាក្នុងផ្លូវខុស ដូចជា ដើរលេងដែលបង្កភាពអនាធិតេយ្យ និងមានការលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ និងជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដែលបង្កជាភាពអនាធិបតេយ្យ នៅលើដងផ្លូវសាធារណៈ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង