Yearendyearend1140x150

រាជរដ្ឋាភិបាលចេញ«ពន្ធប្រាក់លើបៀវត្ស»ឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១១ មីនា បានចេញអនុក្រឹត្យ ស្តីពី កម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ សម្រាប់និយោជិតនិវាសនជន។

យោងតាមច្បាប់ស្ដីពីសារពើពន្ធ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។ រូបវន្ដបុគ្គល (មនុស្សគ្រប់រូបដែលមានលក្ខណៈសម្បត្តិអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចបាន) ត្រូវបានបែងចែកជាពីរប្រភេទសម្រាប់ការគិតពន្ធលើប្រាក់បៀវត្ស នោះគឺ និវាសនជន និងអនិវាសនជន។

បើតាមអនុក្រឹតស្តីពីប្រាក់ចំណូលពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែថ្មីលើការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលចេញផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពន្ធលើប្រាក់បៀវត្សដូចខាងក្រោយ៖

១.អត្រាប្រាក់បៀវត្សប្រចាំខែ

ពី ០៛ ដល់ ១,៥០០,០០០៛ អត្រាពន្ធ ០ %

ពី ១,៥០០,០០១៛ ដល់ ២,០០០,០០០៛ អត្រាពន្ធ ៥%

ពី ២,០០០,០០១៛ ដល់ ៨,៥០០,០០០៛ អត្រាពន្ធ ១០%

ពី ៨,៥០០,០០១៛ ដល់ ១២,៥០០,០០០៛ អត្រាពន្ធ ១៥%

លើសពី ១២,៥០០,០០០៛ អត្រាពន្ធ ២០% ។

២.អត្រាពន្ធប្រាក់បៀវត្សប្រចាំឆ្នាំ

ពី ០៛ ដល់ ១៨,០០០,០០០៛ អត្រាពន្ធ ០ %

ពី ១៨,០០០,០០១៛ ដល់ ២៤,០០០,០០០៛ អត្រាពន្ធ ៥%

ពី ២៤,០០០,០០១៛ ដល់ ១០២,០០០,០០០៛ អត្រាពន្ធ ១០%

ពី ១០២,០០០,០០១៛ ដល់ ១៥០,០០០,០០០៛ អត្រាពន្ធ ១៥%

លើសពី ១៥០,០០០,០០០៛ អត្រាពន្ធ ២០% ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង