Yearendyearend1140x150

រដ្ឋសម្រេចទទួលបន្ទុកនូវ«អាករ»ជំនួសពលរដ្ឋលើមុខទំនិញអាហារមូលដ្ឋាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្សារបន្លែនៅក្នុងក្រុងសៀមរាប ។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសស្តីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។អាហារជាមូលដ្ឋាន សំដៅទៅលើអាហារមួយចំនួនដែលជាសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។

យោងតាមសេចក្តីប្រកាសថ្មី បានលើកឡើងនូវមុខទំនិញអាហារជាមូលដ្ឋានមានជាអាទិ៍ សាច់សត្វចិញ្ចឹម មានសាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីសាច់នោះជាលក្ខណៈជាសាច់ស្រស់ ឬសាច់កែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬ ឆ្អឹរក្តី។ចំពោះស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីជាលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់។ត្រីទឹកសាប និង ទឹកប្រៃគ្រប់ប្រភេទ មានបង្កង បង្គា កំពឹស ក្តាម និង មានស្ករ អំបិល និង ទឹកត្រី ទឹកស៊ីអ៉ីវ គ្រប់ប្រភេទ។

អាករលើតម្លៃអាហារមូលដ្ឋានទាំងអស់នេះ ត្រូវបានចាត់ទុកជាបន្ទុករបស់រាជរដ្ឋាភិបាលរហូតដល់ដំណាច់ឆ្នាំ២០២៨។ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលចំណាយលើការអាហារមូលដ្ឋានប្រចាំថ្ងៃ និង មិនរាប់បញ្ជូលសម្រាប់ការផ្គត់ផ្គង់ម្ហូបអាហារនៅតាមភោជនីយដ្ឋាននោះឡើយ។


 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង