Yearendyearend1140x150

កម្ពុជា-អ៊ីស្រាអែល សហការគ្នាលើវិស័យការងារ ដើម្បីផ្តល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ នៅថ្ងៃទី២៧ មីនានេះ បានជួបពិភាក្សាការងារជាមួយនិងលោក Eli Eliyahu Sneh អគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា និងថៃ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនេះ បានផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងអ៊ីស្រាអែល។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចពិភាក្សាដែលក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ ដែលសម្រេចបានកន្លងមកដើម្បីឈានដល់កិច្ចសហប្រតិបត្តិការមួយថ្មីបន្ថែមទៀត ដើម្បីផ្តល់ប្រយោជន៍ទៅកាន់ប្រជាជាតិរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ពង្រីកសមត្ថភាពបទពិសោធន៍ការងារនៅទីតាំងជាក់ស្តែងនេះ ក៏ដូចជាការបង្កើនកម្រិតជីវភាពផងដែរ។

ចំណែកឯលោក Eli Eliyahu Sneh អគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា និងថៃ ក៏បានឯកភាពទៅលើកការខិតខំប្រឹងប្រែងឱ្យកិច្ចសហការនេះជោគជ័យនិងរលូនបន្ថែម ដើម្បីឱ្យពលរដ្ឋទាំងសងខាងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រទេសជាមិត្ត។

ក្នុងឱកាសនោះ លោក ហេង សួរ ក៏បានបង្ហាញ់ពីបទពិសោធន៍របស់កម្ពុជាដែលធ្លាប់សហការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗទៀតលើវិស័យការងារនេះ ហើយពលរដ្ឋកម្ពុជាក៏កំពុងបន្តទទួលបានផលផ្លែផ្កាទាំងលើសមត្ថភាពជំនាញ និងកម្រិតជីវភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរវាងប្រទេសទាំងពីរ បន្តពិភាក្សាលើចំណុចគោលៗបន្ថែមដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជា និងអ៊ីស្រាអែលអាចទទួលផលភាគជាអតិបរមាចេញកិច្ចសហការនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង