Yearendyearend1140x150

បទអត្ថាធិប្បាយ៖បញ្ហាប្រឈម និង ការទទួលខុសត្រូវរួម!អបអរសាទរសម្តេច ហ៊ុន សែន អញ្ជើញទៅចូលរួមវេទិកាបូអាវនៅចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
យ៉ាងហាវ
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី ២៧ មីនានេះ បានអញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមចូលរួមវេទិកាបូអាវ ប្រចាំឆ្នាំ២០២៤។ ជាដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។ក្នុងដំណើរនោះ សម្តេច ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងវេទិកាបូអាវប្រចាំឆ្នាំ។ 

វេទិកាបូអាវ ប្រចាំឆ្នាំ បច្ចុប្បន្នមានសមាជិកចំនួន ២៩ ប្រទេស។ ថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកប្រាជ្ញ សហគ្រិន និងឥស្សរជនជាតិផ្សេងទៀតមកពីទូទាំងអាស៊ីជួបប្រជុំគ្នាជារៀងរាល់ឆ្នាំនៅក្នុងវេទិកានេះ ដើម្បីពិភាក្សាអំពីព្រឹត្តិការណ៍ពិភពលោកដែលមានការព្រួយបារម្ភទាំងអស់គ្នា និង បន្តផ្សព្វផ្សាយគោលបំណងដើមនៃវេទិកានេះគឺ៖ “ឈរជើងនៅអាស៊ី សំលឹងឆ្ពោះទៅកាន់ពិភពលោក ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចទ្វីបអាស៊ី និង ប្រមូលថាមពលវិជ្ជមាន ដើម្បីសន្តិភាពទូទាំងពិភពលោក! "

កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២៦ដែលបានផ្តួចផ្តើមអោយមានវេទិកាបូអាវនេះ ហើយតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជាតែងតែបានចូលរួមជាវេទិកានេះជារៀងរាល់ឆ្នាំ។

នៅឆ្នាំ ២០១៣ សម្ដេច ហ៊ុន សែន បានចូលរួមវេទិកាបូអាវប្រចាំឆ្នាំ សម្រាប់អាស៊ី ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយបានបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន ហើយឥឡូវនេះ សម្តេចក្នុងឋានៈជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមវេទិកាបូអាវប្រចាំឆ្នាំម្តងទៀត ហើយនឹងអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងវេទិកាដ៏សំខាន់មួយនេះផងដែរ។សកម្មភាពនេះ បានសបញ្ជាក់ឱ្យឃើញថា កម្ពុជាមានការប្ដេជ្ញាចិត្ត និង យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការរួបរួមកិច្ចសហប្រតិបត្តិការ និង ផលប្រយោជន៍ទៅវិញទៅមកក្នុងទ្វីបអាស៊ី។

បើតាមគម្រោងក្នុងដំណើរទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និង លោក ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស។ នេះជាទស្សនកិច្ចលើកដំបូងរបស់សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសចិន បន្ទាប់ពីលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ដែលឆ្លុះបញ្ចាំងអោយឃើញថា ទស្សនកិច្ចលើកពិតជាមានអត្ថន័យ និង សារៈសំខាន់យ៉ាងខ្លាំង។

ទំនាក់ទំនងរវាងប្រទេសកម្ពុជា និង ប្រទេសចិន ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តមសីហនុ និង អតីតមេដឹកនាំចិនគឺលោក ម៉ៅ សេទុង អតីតនាយករដ្ឋមន្ត្រីចិន គឺលោក ជូ អេងឡាយ (Zhou En lai)។ ហើយទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរបានចាក់ឫសយ៉ាងជ្រៅ និង រក្សាបានយ៉ាងល្អគ្រប់សម័យកាល ដោយមេដឹកនាំនៃប្រទេសទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់។ នៅក្នុងឆ្នាំ២០០៦ លោកវេន ជាប៉ាវ អតីតនាយករដ្ឋមន្រ្តីចិន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបង្កើតទំនាក់ទំនងប្រទេសទាំងពីរជា «ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ» ហើយដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១០ បានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

កម្ពុជាជាប្រទេសដែលមិនធំទេ ប៉ុន្តែជាប្រទេសដែលមានឆន្ទៈខ្ពស់ និង មានគំនិតផ្ទាល់ខ្លួន។សម្តេចហ៊ុន សែន ដែលជាមេដឹកនាំដ៏រឹងមាំរបស់កម្ពុជា បានចាប់ផ្តើមជា «រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុត»។ រហូតមកដល់ពេលនេះ មិនដែលចុះចាញ់នូវការដាក់សម្ពាធឬ«ការណែនាំ»របស់ប្រទេសអនុត្តរភាពណាមួយឡើយ។

ចំណែកឯប្រទេសចិនវិញ គឺជាប្រទេសខ្លាំង ហើយមិនធ្វើបាបប្រទេសដទៃ ជាប្រទេសដែលមានអំណាចតែមានការទទួលខុសត្រូវខ្ពស់។ គំនិតផ្តួចផ្តើម«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ»បានដាក់អោយដំណើរការក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ តែងតែបានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃការពិគ្រោះយោបល់ ការរួមចំណែករួម និង អត្ថប្រយោជន៍ទៅវិញទៅមក។

ចិនមិនដែលដាក់លក្ខខណ្ឌបន្ថែមណាមួយ ក្នុងពេលផ្តល់ជំនួយចិនដល់ប្រទេសណាមួយឡើយ។ ដូច្នេះហើយ ទើបប្រទេសចិនទទួលបានទំនុកចិត្តកាន់តែខ្លាំងឡើងៗពីបណ្តាប្រទេសជុំវិញពិភពលោក ជាពិសេស ការផ្លាស់ប្តូររវាងចិន និងកម្ពុជា ដែលបានក្លាយជាគំរូសម្រាប់ទំនាក់ទំនងរវាងប្រទេសតូចធំទាំងអស់ក្នុងពិភពលោក។

សូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការរៀបចំវេទិកាបូអាវ ប្រចាំឆ្នាំ២០២៤ ហើយក៏សូមជូនពរដោយស្មោះស្ម័គ្រអោយវេទិកាបូអាវប្រចាំឆ្នាំនេះ ទទួលបានជោគជ័យពេញលេញក្រោមប្រធានបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង