Yearendyearend1140x150

កម្មកររោងចក្រ ញូ ស្កាយ ព្រីនធីង បើកប្រាក់ឈ្នួល នាថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដល់កម្មការ កម្មការនី នៃរោងចក្រ ញូ ស្កាយ ព្រីនធីង នារសៀលម៉ោង៣ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅសាលាខណ្ឌដង្កោ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

កម្មករនិយោជិតនៃ រោងចក្រ ញូ ស្កាយ ព្រីនធីង (NEW SKY PRINTING) អាចមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃនេះ នៅសាលាខណ្ឌដង្កោ។ បើតាមក្រសួងការងារ កម្មករនិយោជិតត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និង ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ។

បច្ចុប្បន្ន ក្រសួងកំពុងបន្តស្រាវជ្រាវរករោងចក្រផ្សេងៗ ដែលជាសាខានៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីមានវិធានការធានាផលប្រយោជន៍ដល់កម្មករនិយោជិតផ្សេងទៀត។ ដូច្នេះ កម្មកនិយោជិត ចូលរួមសហការផ្តល់ព័ត៌មានមកកាន់ក្រសួងឱ្យបានឆាប់រហ័សតាមរយៈលេខទូរស័ព្ទ១២៩៧ ឬ ១២៨៦។

ទន្ទឹមនេះ ក្រសួងអំពាវនាវដល់កម្មករនិយោជិតដែលមិនទាន់មានការងារថ្មីធ្វើ មកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅសាលាខណ្ឌដង្កោ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣ ៧៨ / ០១៦ ៧៨៦ ៦៥៥៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង