Yearendyearend1140x150

រដ្ឋាភិបាលសម្រេចមិនយកពន្ធសម្រាប់អ្នកទិញផ្ទះមានថ្លៃទាបជាងប្រាំពីរម៉ឺនដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច លើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានថ្លៃទាបជាងប្រាំពីរម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេល ១ ឆ្នាំ ដោយគិតចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែ មករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។នេះជាការលើសឡើងរបស់សម្តេចហ៊ុន សែន។

ជាមួយគ្នានេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលក៏សូមអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

បើតាមសម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលបានគិតគូរអំពីការទ្រទ្រង់កំណើន ក្នុងទម្រង់ជាការលើកទឹកចិត្តដល់វិស័យដែលនៅមានសក្តានុពលសម្រាប់ការរីកចម្រើន ជាអាទិ៍ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យផ្សេងទៀត ពិសេស វិស័យសំណង់ និង អចលនទ្រព្យ ។

រាជរដ្ឋាភិបាលមានគោលបំណងប្រែក្លាយសហគ្រាសធុនតូច និង មធ្យម ឱ្យទៅជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច, ផ្តល់ការងារកាន់តែច្រើនដល់ពលករកម្ពុជា និង មានលទ្ធភាពផលិតនូវទំនិញកាន់តែច្រើនជំនួសឱ្យការនាំចូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ផ្ទះមានថ្លៃទាប
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង