Yearendyearend1140x150

ន.ម.ក៖ទ្រព្យសកម្មក្រុមហ៊ុនCICប្រមូលបាន៩០%និងឱ្យចាត់ចែងត្រឹមត្រូវតាមច្បាប់ជូនអ្នកវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា ( ន. ម. ក.) នៅថ្ងៃទី ២៥ មីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការវិនិយោគរបស់ក្រុមហ៊ុន CIC គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូបទៅតាមនីតិវិធីកិច្ចគាំពារវិនិយោគិនជាធរមាន។ជាសេចក្តីប្រកាសព័ត៌មាន ក្រោយក្រុមហ៊ុននេះរងការចោទប្រកាន់ថា បានបោកប្រាស់ប្រជាពលរដ្ឋ។

យោងតាមសេចក្តីប្រកាសព័ត៌មាន និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា ខ្លួនបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យក្រុមហ៊ុនចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិនស្របច្បាប់ និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅអភិវឌ្ឍន៍ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនបានអនុវត្តជាបន្ទាន់សំដៅទៅដល់ការការពារប្រយោជន៍របស់អ្នកវិនិយោគ ដែលមកដល់ថ្ងៃនេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប្រមូលបានមកវិញប្រមាណ៩០ភាគរយនៃចំនួនទឹកប្រាក់សរុប និង កំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីផលប្រយោជន៍ជូនអ្នកវិនិយោគ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង