Yearendyearend1140x150

កម្ពុជាទទួលបាន«គម្រោងវិនិយោគ»៣៧មានតម្លៃជិត១,២លានដុល្លារក្នុងខែកុម្ភៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគ៣៧គម្រោង (នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង) ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៨ពាន់កន្លែង។ 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)  បានកត់សម្គាល់ថា គម្រោងវិនិយោគលេចធ្លោជាងគេប្រចាំខែ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖១. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០MW មានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ទុនវិនិយោគប្រមាណ ៤៤០លានដុល្លារអាចបង្កើតការងារបាន ២២០កន្លែង។ ២. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និង មណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ១០៨លានដុល្លារ អាចបង្កើតការងារបាន ១១៥កន្លែង។ ៣. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ មានទីតាំងស្ថិតនៅភូមិ១សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧លានដុល្លារ និង អាចបង្កើតការងារបានចំនួន ៥៤កន្លែង។ ៤.គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ មានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារ និង អាចបង្កើតការងារបានចំនួន ៤៣កន្លែង។

ចំពោះគម្រោងវិនិយោគលេចធ្លោជាងគេប្រចាំខែ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ ១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគបន្ថែមប្រមាណ ២១២លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង។

ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ វិនិយោគិនក្នុងស្រុកបានគ្របដណ្ដប់ទុនវិនិយោគសរុបចំនួន ៥៨,៤១% ខណៈពេលទុនវិនិយោគមានប្រភពមកពីប្រទេសចិនមានចំនួន ៣៣,១៩%, ប្រទេសសិង្ហបុរីមានចំនួន ៤,៣១%, និង ប្រទេសវៀតណាមមានចំនួន ៤,០៩%៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង