Yearendyearend1140x150

គម្រោង«ព្រលានយន្តហោះអន្តរជាតិតេជោ»សម្រេចសាងសង់ជិត៧០%ចាយលុយអស់ជិត១០០០លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) (ភ្នំពេញថ្មី) គិតត្រឹមថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០២៤នេះ បានសម្រេចការងារសាងសង់ ៦៦.១% (ភាគរយ)នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៦១ លានដុល្លារអាម៉េរិក។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបាន(ដំណាក់កាលទី១)គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦៦.១%(ភាគរយ)នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៦១ លានដុល្លារអាម៉េរិក។ក្នុងដំណើរការសាងសង់នោះ ប្រើប្រាស់បុគ្គលិក និង កម្មករប្រមាណជាង១ម៉ឺន៥ពាន់នាក់ ដោយក្នុងនោះបុគ្គលិកជាជនបរទេសមាន៥៣៥នាក់។

ការសងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ជំហានទី១នេះ មានដូចជា ស្ថានីយអ្នកដំណើរដែលមានអាគារកណ្តាល និង អាគារផៃយន្តហោះខាងជើង ផ្លូវរត់ទី១ ផ្លូវបរយន្តហោះដែលអាចទទួលអ្នកដំណើរបាន១៣លាននាក់ នៅឆ្នាំ២០២៤។រីឯការកសាងសង់ផ្លូវតភ្ជាប់ពី មហាវិថីសម្តេច កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាស យានដ្ឋានដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គ.មជិតរួចរាល់ផងដែរ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd ) បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង