Yearendyearend1140x150

ទូតសឹង្ហបុរីមើលឃើញពីការរីកចម្រើនរបស់កម្ពុជាតាមរយៈ«អគារខ្ពស់ៗ»កំពុងរីកស្គុះស្គាយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានកត់សម្គាល់ឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន តាមរយៈមានសំណង់អគារជាច្រើន កំពុងរីកស្គុះស្គាយ នៅកម្ពុជា មិនថាផ្លូវថ្នល់ មហាវិថី សណ្ឋាគារ ខុនដូ ផ្សារទំនើប ឬបុរី ជាដើម។ការលើកឡើងនេះ ធ្វើឡើងក្នុងពេលលោកស្រី Teo Lay Cheng ចូលរួមក្នុងបទបង្ហាញ ស្ដីពី «ការងាររៀបចំដែនដីនិងនគរូបនីយកម្ម និងរៀបចំទីក្រុង» កាលពីថ្ងៃទី៧ ខែមីនា។

ថ្លែងក្នុងវេទិកាបើកបទបង្ហាញ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងពេលដែលប្រទេសកម្ពុជាកំពុងទទួលបានភាពរីកចម្រើនការធ្វើផែនការអភិវឌ្ឍន៍ទីក្រុង មានសារៈសំខាន់ណាស់ តាមរយៈបរិវត្តកម្មបច្ចេកវិទ្យា រដ្ឋាភិបាលសឹង្ហបុរីធ្វើការយ៉ាងជិតស្និទ្ធជាមួយ វិស័យឯកជន សាធារណៈ និងបណ្ឌិត្យសភា ក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុង ដើម្បីដោះស្រាយបញ្ហាដូចជា ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព លំនៅឋានគ្រប់គ្រាន់ លំហបៃតង និងឱកាសសេដ្ឋកិច្ច។

បើតាមលោកស្រី Teo Lay Cheng នៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ នគរូបនីយកម្ម និង សំណង់កំពុងកើតឡើងយ៉ាងស្គុះស្គាយ ជាពិសេស សំណង់កាន់តែច្រើន មិនថាផ្លូវថ្នល់ មហាវិថី សណ្ឋាគារ ខុនដូ ផ្សារទំនើប ឬបុរីជាដើម។ ដូច្នេះ ការធ្វើផែនការទីក្រុងប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ ក្នុងការគ្រប់គ្រងកំណើនសំណង់ និង ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង ថែរក្សាបេតិកភណ្ឌវប្បធម៌ និងផ្តល់សេវាកម្មសំខាន់ៗ ដល់ប្រជាជនដែលកំពុងតែកើនឡើង។

លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានអគារខ្ពស់ៗជាច្រើន ហើយនឹងមានច្រើនទៀតនាពេលអនាគត។ ដូច្នេះទើបកម្ពុជាត្រូវការជំនួយផ្នែកបច្ចេកទេសពីសឹង្ហបុរី។ កម្ពុជាត្រូវការការគាំទ្រ ក្នុងការបង្កើតគោលនយោបាយក្នុងការសម្រេចបាននូវលំនៅដ្ឋានតម្លៃសមរម្យ និងការអភិវឌ្ឍទីក្រុងកាន់តែប្រសើរ។ ដើម្បីជោគជ័យក្នុងការអភិវឌ្ឍន៍ទីក្រុង ត្រូវការការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ពីវិស័យឯកជន រហូតដល់វិស័យរដ្ឋ និងឆន្ទៈរបស់ពលរដ្ឋ និងសហគមន៍។ ដូច្នេះកម្ពុជាស្នើសុំឱ្យស្ថានទូតសឹង្ហបុរីផ្តល់ការគាំទ្រ តាមរយៈ អ្នកជំនាញ និងជំនួយបច្ចេកទេសពីសឹង្ហបុរី ដើម្បីការអភិវឌ្ឍន៍ទីក្រុងឱ្យកាន់តែប្រសើរនាថ្ងៃអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង