Yearendyearend1140x150

កម្ពុជានឹងក្លាយជាប្រទេសគោលដៅហោះហើរសាកល្បងរបស់ក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនផលិតយន្តហោះរបស់រដ្ឋចិន COMAC នឹងធ្វើការបង្ហាញយន្តហោះ C919 និង ARJ21 របស់ខ្លួន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ នៅក្នុងប្រទេសចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ដូចជា ប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ នេះបើតាមការលើកឡើងរបស់លោក ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

អ្នកជំនាញជាន់ខ្ពស់រូបនេះ បាននិយាយថា យន្តហោះ C919 និង ARJ21 ដែលដែលជាយន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរដែលអភិវឌ្ឍក្នុងស្រុករបស់ប្រទេសចិន ហើយយន្តហោះ ARJ21 បានចាប់ផ្តើមការហោះហើរសាកល្បង និងការហោះហើរបង្ហាញ រយៈពេលពីរសប្តាហ៍របស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្ហាញពីការចាប់ផ្តើមទីផ្សារក្រៅប្រទេសរបស់ពួកគេយ៉ាងឆាប់រហ័ស ក៏ដូចជាការដាក់មូលដ្ឋានគ្រឹះសម្រាប់ការលក់អន្តរជាតិនាពេលអនាគត។

តាមការមកដល់នៃយន្តហោះដឹកអ្នកដំណើរ C919 និង ARJ21 នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការហោះហើរ បង្ហាញយន្តហោះនៅទីថ្ងៃនេះ បន្ទាប់ពីកម្មវិធី Singapore Airshow បានបញ្ចប់កាលពីជាង២សប្ដាហ៍មុន។ យន្តហោះទាំងពីរគ្រឿងនេះ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Singapore Airshow កាលពី២សប្តាហ៍មុន ដែលជាការបង្ហាញជាលើកដំបូងនៅខាងក្រៅទឹកដីចិននៃយន្តហោះ C919 ដែលជាយន្តហោះប្រភេទតូចដែលត្រូវបានចាត់ទុកថាជាគូប្រជែងនឹងយន្តហោះ Boeing 737 MAX និង A320neo របស់ Airbus ។

យន្តហោះខ្នាតតំបន់ ARJ21 គឺជាយន្តហោះជំនាន់មុន តូចជាងC919 ដែលហោះហើរជាចម្បងនៅក្នុងប្រទេសចិន ប៉ុន្តែក៏ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីផងដែរ។ យោងតាមអង្គការ COMAC បានឱ្យដឹងថា យន្តហោះដែលមានកៅអីចន្លោះពី 78 ទៅ 97 នឹងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Van Don នៅភាគខាងជើងប្រទេសវៀតណាមនៅរសៀលថ្ងៃអង្គារ ដើម្បីធ្វើការហោះហើរសាកល្បង។

លោកបានបានបន្ថែមថា "គោលបំណងចម្បងនៃជើងហោះហើរទាំងនេះគឺដើម្បីបង្ហាញពីដំណើរការល្អរបស់យន្តហោះ និងជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកទីផ្សារនាពេលអនាគតនៅអាស៊ីអាគ្នេយ៍" ។

ប្រទេសចិនបាននិយាយថាខ្លួនចង់ទទួលបានការទទួលស្គាល់ជាអន្តរជាតិកាន់តែទូលំទូលាយសម្រាប់ C919 នៅឆ្នាំនេះ ហើយនឹងបន្តការបញ្ជាក់ការទទួលស្គាល់ពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង