Yearendyearend1140x150

មន្រ្តីការទូត,បវរកញ្ញាពិភពលោកនឹងចូលរួម«បុណ្យទន្លេ»ខណៈអត្រាកក់បន្ទប់ស្នាក់ជិតពេញអស់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។បុណ្យទន្លេនេះ នឹងមានការអញ្ជើញចូលរួមពី មន្រ្តីការទូត និងបវរកញ្ញាពិភពលោក និង ភ្ញៀវទេសចរ ដែលមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយ។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។

ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេនៅថ្ងៃនេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៨ រៀបចំឡើងចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប គឺជាពិធីបុណ្យដ៏ធំប្រចាំឆ្នាំ២០២៤នេះ ហើយក៏ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប។

បើតាមលោក សុខ សូកេន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និង បណ្តាខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថា បុណ្យទន្លេនេះ នឹងមានការអញ្ជើញចូលរួមពី មន្រ្តីការទូត និង បវរកញ្ញាពិភពលោក និងភ្ញៀវទេសចរ ដែលមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយ។លោករំពឹងថា ព្រឹត្តិការបុណ្យទន្លេនេះ នឹងក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូអន្តរជាតិ ព្រោះកម្ពុជា គឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើង ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សាធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាប ចាប់ពីសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ រហូតទៅដល់ផ្សារចាស់។

បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធ បានកំពុងរៀចំឱ្យហ្មត់ចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ និង បានស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ គិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឱ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង