Yearendyearend1140x150

ទីក្រុងប៉េកាំង«បើកទទួលអ្នកដំណើរ»មកពីប្រទេសចំនួន៨ក្នុងនោះមានកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រលានយន្តហោះភ្នំពេញ។

ភ្នំពេញ៖ បន្ទាប់ពីខកខានរយៈពេល ៥ ខែមក ប្រទេសចិននឹងចាប់ផ្តើមដំណើរការជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិដោយ​ហោះត្រង់ផ្ទាល់ពីប្រទេសកម្ពុជា និងប្រទេសចំនួន ៨ ផ្សេងទៀតទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ៣ ខែកញ្ញានេះតទៅ។

អ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៉េកាំងលោក Xu He jian បានថ្លែងថាកាលពីថ្ងៃទី ២ ខែកញ្ញានេះថា៖ ប្រទេសទាំង៨ខាងលើរួមមាន កម្ពុជាក្រិក ដាណឺម៉ាក ថៃ ប៉ាគីស្ថាន អូទ្រីស កាណាដានិងស៊ុយអែត ដែលសុទ្ធតែជាប្រទេសមានហានិភ័យទាបករណីនាំចូលកូវីដ១៩។

ទោះយ៉ាងណានៅពេលអ្នកដំណើរទៅដល់ទីក្រុងប៉េកាំងពួកគេនឹងត្រូវបញ្ជូនទៅទីតាំងដែលបានកំណត់សម្រាប់ដាក់នៅដាច់ដោយឡែកជាក្រុមរយៈពេល ១៤ ថ្ងៃ ហើយត្រូវឆ្លងកាត់ការធ្វើតេស្តិ៍វីរូសកូវីដ១៩ចំនួនពីរដងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង