Yearendyearend1140x150

មជ្ឈមណ្ឌលបុប្ផាណាផ្ដល់អាហារូបករណ៍សិក្សាផ្នែក«ផលិតភាពយន្តឯកសារ»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មជ្ឈមណ្ឌលបុប្ផាណា ផ្ដល់អាហារូបករណ៍ដល់យុវជនចំនួន ១២រូប សិក្សាផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំសិក្សា២០២៤-២០២៥។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យសុំចូលរៀន ត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ កាលបរិច្ឆេទនៃការបណ្តុះបណ្តាលចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបុប្ផាណា។

ដោយទទួលបានការឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (ARPAA) អនុវត្តគម្រោងមួយដែលមានឈ្មោះថា «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា»។ គម្រោងនេះ នឹងផ្តល់ជូនអាហារូបករណ៍ដល់យុវជនចំនួន ១២នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ។

យុវជនដែលមានបំណងដាក់សុំអាហារូបករណ៍នេះ ត្រូវតែជាជនជាតិខ្មែរ ឬជនជាតិភាគតិច ឬជនជាតិដើមភាគតិច ដែលមានសញ្ជាតិខ្មែរ និងកំពុងរស់នៅប្រទេសកម្ពុជា (ផ្តល់អាទិភាពចំពោះស្ត្រីនិងជនជាតិដើមភាគតិច)។ យុវជនត្រូវមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ និងជាអ្នកដែលស្រឡាញ់និងចង់ចងក្រងឯកសារនៅក្នុងសហគមន៍របស់ខ្លួន។ ជាពិសេស ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់។

យុវជនដែលទទួលបានអាហារូបករណ៍នេះ នឹងទទួលបានអត្ថប្រយោជន៍ ដូចជា ការសិក្សានិងការប្រើប្រាស់សម្ភារៈថត ដោយឥតបង់ថ្លៃ, ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំឡុងពេលសិក្សា, ផ្តល់កន្លែងស្នាក់នៅ សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តនានា, វិញ្ញាបនបត្របញ្ជាក់ការសិក្សា និង ឱកាសបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តនៅក្នុងនិងក្រៅប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង