Yearendyearend1140x150

កូនប្រុសលោកឧកញ៉ាញឹក ផន ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការទាញកាំភ្លើងគំរាមពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម ០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ។

ហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ដើមហេតុដំបូលគឺដោយសារឈ្មោះ ប្រាក់ បាន បានបើកបរម៉ូតូមិនគោរពច្បាប់ចរាចរណ៍ (រេពេញផ្លូវ) បង្កឱ្យមានការលំបាកធ្វើចរាចរណ៍ដល់ជនសង្យ័យដែលកំពុងបើកបររថយន្តពីខាងក្រោយ។ បន្ទាប់មក ក៏កើតមានទំនាស់ពាក្យសម្តីគ្នា រហូតដល់ជនសង្ស័យបានយកអាវុធ អាកា ៤៧ ដែលខ្លួនទុកក្នុងរថយន្តមកគម្រាមជនរងគ្រោះ ក្រោយមកជនសង្ស័យក៏ជិះរថយន្តរបស់ខ្លួនចូលក្នងដីចម្ការបាត់ទៅ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យកម្លាំងជំនាញនៃស្នងការដ្ឋាន និងកម្លាំងនៃអធិការដ្ឋានស្រុកទឹកផុស ធ្វើការឡាមព័ទ្ធតាមចាប់ជនសង្ស័យ។ ដោយមានការសម្របសម្រួលរវាងសមត្ថកិច្ច និងសាច់ញាតិជនសង្ស័យ នៅវេលាម៉ោង ១ និង០០នាទីយប់ ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ មេការរបស់លោកឧកញ៉ា ញឹក ផន បានយកជនសង្ស័យមកប្រគល់ជូនសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

គួររំលឹកថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦៖៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ដែលមានរហ័ស្សនាម០៩ និង ឈ្មោះ ប្រាក់ សំបាន ជាអ្នកបើកបរម៉ូតូ ។ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត រហ័ស្សនាម០៩ ទាញកាំភ្លើងវែង AK47 ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ។

ករណីនេះ បានធ្វើឱ្យអ្នកលេងក្នុងបណ្តាញសង្គមរិះគន់ជាខ្លាំងពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធរបស់កូនឧកញ៉ារូបនេះ ហើយស្នើឱ្យអាជ្ញាធរមានវិធានការជាបន្ទាន់ចំពោះបញ្ហានេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង