Yearendyearend1140x150

សង្រ្គាមប៉ាឡេស្ទីន-អ៊ីស្រាអែលបណ្តាលឲ្យអ្នកស្លាប់កើនជាង៣ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាឡេស្ទីន៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី ២៨,៣៤០ នាក់ និង ៦៧,៩៨៤ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣មក។

យោងតាមក្រសួងសុខាភិបាលរបស់ប៉ាឡេស្ទីនបានឲ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ជនជាតិប៉ាឡេស្ទីន ១៦៤ នាក់ត្រូវបានសម្លាប់ និងប្រហែល ២០០ នាក់ទៀតរងរបួស។ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីនបានរាយការណ៍ថា នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើទីក្រុង Rafah ភាគខាងត្បូង និងតំបន់ជុំវិញតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០០ នាក់ និងរាប់សិបនាក់រងរបួស។

កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើ "ការវាយប្រហារជាបន្តបន្ទាប់លើគោលដៅភេរវកម្ម" នៅតំបន់ហ្គាហ្សាភាគខាងត្បូងដោយបានសម្លាប់ក្រុមកងកម្លាំងហាម៉ាស់អស់ជាច្រើនពាន់នាក់ ព្រមទាំងបានបំផ្លាញជំរំយោធាសំខាន់ៗរបស់ក្រុមសត្រូវទៀតផង។

ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ប្រហែលពាក់កណ្តាលនៃអ្នកស្រុកបានភៀសខ្លួនទៅកាន់ទីក្រុង Rafah ដែលនៅជាប់នឹងប្រទេសអេហ្ស៊ីប ដើម្បីស្វែងរកសិទ្ធិជ្រកកោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង