Yearendyearend1140x150

លេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ានប្រកាសរៀបចំពាណិជ្ជកម្មចិនអាស៊ានលើកទី១៧ឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន រួមសហការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់នឹងបន្តរៀបចំពាណិជ្ជកម្មចិនអាស៊ានលើកទី១៧ ឆ្នាំ២០២០ “The 17th China-ASEAN Expo 2020” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍រជាតិ ទីក្រុងណានជីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ មិនទាន់គ្រប់គ្រងបានទាំងស្រុង និងភាពមិនច្បាស់លាស់អំពីស្ថានភាពជំងឺនេះនៅឡើយ លេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន បានប្រកាសអញ្ជើញក្រុមហ៊ុនសហគ្រាសកម្ពុជាដែលមានសាខាលក់ដែរគូ ឬភ្នាក់ងារលក់របស់ខ្លួននៅក្នុងប្រទេសចិនស្រាប់ ដើម្បីចូលរួមតាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មខាងលើ។

អាស្រ័យដូចបានជម្រាបជូនខាងលើក្រសួងពាណិជ្ជកម្ម បានប្រកាសអញ្ជើញធុរជនសហគ្រិន វិនិយោគិន និងផលិតករទាំងអស់ដែលមានបំណងបន្តនិរន្តភាពពាណិជ្ជកម្មជាមួយដៃគូ ឬភ្នាក់ងាររបស់ខ្លួនដែលមានទីតាំងនៅក្នុងប្រទេសចិនស្រាប់ អាចចូលរួមពិព័រណ៍ពាណិជ្ជកម្មចិនអាស៊ានលើកទី១៧ ឆ្នាំ២០២០។

ចំពោះសហគ្រិន វិនិយោគិន និងផលិតករ ដែលមានចំណាប់ចូលរួមនៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី១៧ សូមប្រញាប់រួសរាន់មកបំពេញបែបបទនៅនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ជាកំណត់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន អាស៊ាន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង