Cct850x100 1

សង្ស័យ​៖ ឪពុក​ច្របាច់ក​សម្លាប់​កូនស្រី​​៣​នាក់​ ហើយ​ចងក​សម្លាប់​ខ្លួន​ជា​ក្រោយ​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

​ភ្នំពេញ​ ៖​ សាកសព​ឪពុក​និង​កូន​៤​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ ខណៈ​ប្រពន្ធ​ចេញ​ទៅ​ធ្វើការ​រោងចក្រ​ ដែល​គេ​សង្ស័យ​ ឪពុក​ច្របាច់​.​ក​សម្លាប់​ខ្លួន​ជា​មុន​ រួច​ទើប​ចង​.​ក​សម្លាប់​ខ្លួន​ជា​ជា​ក្រោយ​ ។​​ករណី​នេះ​កើតឡើង​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​១០១៣​ ភូមិ​ឧកញ៉ា​វាំង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​ ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២០​ ។​

​សាកសព​ទី​១​ឈ្មោះ​ ជុំ​ ម៉េ​ង​ជូ​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​កើតហេតុ​ខាងលើ​ ជា​កូនស្រី​ទី​១​ ស្លាប់​ដោយសារ​ច្របាច់​.​ក​ ។​​សាកសព​ទី​២​ឈ្មោះ​ ជុំ​ ម៉េ​ង​ចិន​ ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​កើតហេតុ​ខាងលើ​ ជា​កូនស្រី​ទី​២​ ស្លាប់​ដោយ​ច្របាច់​.​ក​ ។​​សាកសព​ទី​៣​ឈ្មោះ​ ជុំ​ ម៉េ​ង​ចៀន​ ភេទ​ស្រី​ អាយុ​៤​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ ជា​កូនស្រី​ពៅ​ ស្លាប់​ដោយ​ច្របាច់​.​ក​។​

​សាកសព​ទី​៤​ឈ្មោះ​ ជា​ សុខ​ជុំ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ទីលំនៅ​ភូមិ​គោក​គង់​កណ្តាល​ ឃុំ​គោក​គង់​លិច​ ស្រុក​ក​ញ្ជៀ​ច​ ខេត្តព្រៃវែង​ ស្នាក់​នៅ​បន្ទប់​កើតហេតុ​ខាងលើ​ ស្លាប់​ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន​ ត្រូវជា​ឪពុក​បង្កើត​ក្មេង​ស្រី​ទាំង​៣​នាក់​ ។​

​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ឌឹ​ប​ សុខ​នាថ​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ ជា​ប្រពន្ធ​ និង​ម្តាយបង្កើត​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ ប្តី​នាង​ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​នាង​ខ្ញុំ​ថា​ នឹង​សម្លាប់​កូនស្រី​ចោល​អោយ​អស់​ តែ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ស្មាន​តែ​គាត់​និយាយ​លេង​ ។​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ សីហា​ ២០២០​ នាង​ខ្ញុំ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ ឯ​ប្តី​នាង​ខ្ញុំ​បាន​ចេញ​ទៅ​រត់​កង​បីដូច​សព្វដង​ ។​

​ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា​ នៅ​ម៉ោង​ដឹង​កើតហេតុ​ខាងលើ​ នាង​ខ្ញុំ​បាន​មក​ដល់​បន្ទប់​ជួល​ឃើញ​កង់​បី​ប្តី​នៅ​មុខ​បន្ទប់​ ហើយ​ទ្វារ​បន្ទប់​បិទ​ដាក់​ថ្ពក់​សោរ​ពី​ក្នុង​ នាង​ខ្ញុំ​ក៏​បាន​ស្រែកហៅ​កូនស្រី​ទាំង​៣​នាក់​ តែ​មិន​មាន​សំឡេង​តប​ នាង​ខ្ញុំ​ក៏​បាន​ស្រែកហៅ​ប្តី​តែ​នៅ​តែ​មិន​មាន​សំឡេង​តប​ទៀត​ នាង​ខ្ញុំ​ក៏​បាន​រុញ​ទ្វារ​ខ្លាំងៗ​រហូត​របើក​ចូល​ទៅ​ក្នុង​ឃើញ​ប្តី​នាង​ខ្ញុំ​ចង​.​ក​ ដោយ​ក្រមា​ជាប់​នឹង​ចម្រឹង​បង្គាន់​ដៃ​ឡៅតឿ​ នាង​ខ្ញុំ​ក៏​បាន​ស្រែកហៅ​ប្អូនថ្លៃ​ឈ្មោះ​ ជា​ ស្រី​នាង​ ដែល​នៅ​ជាប់​បន្ទប់​រួច​បាន​យក​កន្ត្រៃ​មក​កាត់​ខ្សែ​ទម្លាក់​ប្តី​ចុះ​មក​ក្រោម​ទើប​ដឹង​ថា​ប្តី​នាង​ខ្ញុំ​ស្លាប់​បាត់​ហើយ​ រួច​នាង​ខ្ញុំ​បាន​មើលទៅ​លើ​ពូក​ឃើញ​កូនស្រី​២​នាក់​ឈ្មោះ​ ម៉េ​ង​ចិន​ និង​ម៉េ​ង​ចៀន​ ដេក​នៅ​លើ​ពូក​នាង​ខ្ញុំ​ក៏​បាន​ទៅ​អង្រួន​ទើប​ដឹង​ថា​ស្លាប់​ រួច​នាង​ខ្ញុំ​បាន​ឡើង​ទៅ​លើ​ឡៅតឿ​ ឃើញ​កូនស្រី​នាង​ ឈ្មោះ​ ម៉េ​ង​ជូ​ ដេក​ផ្ងារ​នាង​ខ្ញុំ​ក៏​បាន​ទៅ​អង្រួន​ទើប​ដឹង​ថា​កូនស្រី​នាង​ខ្ញុំ​ និង​ប្តី​ស្លាប់​អស់ហើយ​។​

​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ជា​ ស្រី​នាង​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ខ្ញុំ​ឃើញ​បងប្រុស​ខ្ញុំ​ជិះ​កង់​បី​ចេញចូលៗ​បន្ទប់​ជួល​ធម្មតា​,​ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦​ សីហា​ ២០២០​ នាង​ឮ​សំឡេង​ក្មួយ​ស្រី​នាង​ឈ្មោះ​ ម៉េ​ង​ចិន​ និង​ម៉េ​ង​ចៀន​ ប្រលែង​គ្នា​សើច​ធម្មតា​ ។​ បន្តិច​ក្រោយមក​ ក៏​លែង​លឺ​រហូត​ដល់​ម៉ោង​ដឹង​កើតហេតុ​ខាងលើ​ បងថ្លៃ​ខ្ញុំ​បាន​មក​ពី​ធ្វើការ​រួច​លឺ​សំលេង​គាត់​ស្រែកហៅ​កូនស្រី​គាត់​ទាំង​៣​នាក់​ និង​ប្តី​គាត់​អោយ​បើកទ្វារ​បន្ទប់​រួច​ក៏​លឺ​សំលេង​រុញ​ទ្វារ​គ្រាំ​ង​ បន្តិច​ក្រោយមក​បងថ្លៃ​ខ្ញុំ​បាន​ស្រែក​ផ្អើ​រ​ឆោឡោ​ នាង​ខ្ញុំ​ក៏​ស្ទុះ​ទៅ​មើល​ ឃើញ​បងប្រុស​នាង​ខ្ញុំ​ ចងក​ ហើយ​ពួក​ខ្ញុំ​ក៏​បាន​កាត់​ខ្សែចំនង​ទំលាក់​ចុះ​មក​ក្រោម​តែ​ស្លាប់​បាត់​ហើយ​ ។​

​សាកសព​កូនស្រី​ទាំង​៣​នាក់​ស្លាប់​ដោយ​ការ​ច្របាច់​.​ក​ ។​ ចំណែក​សាកសព​ឪពុក​ស្លាប់​ដោយ​ចងក​(​ធ្វើ​អត្តឃាត​)​ ។​ សព​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕

ពាក្យទាក់ទង: ឃាតកម្ម
Khcct banner

អត្ថបទទាក់ទង