Yearendyearend1140x150

កូរ៉េខាងជើង«បាញ់គ្រាប់ផ្លោងជាង២០០គ្រាប់»ចូលសមុទ្រកូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក គីមជុងអ៊ុន

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំជាង ២០០ គ្រាប់ចូលទៅក្នុងសមុទ្ររបស់កូរ៉េខាងត្បូងនារសៀលថ្ងៃសុក្រនេះ អ្នករស់នៅលើកោះកូរ៉េខាងត្បូងត្រូវបានបញ្ជាឱ្យជម្លៀសដោយសារតែ "ស្ថានភាពអាចនិងកាន់តែអាក្រក់" ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានចាត់ទុកទង្វើបង្កហេតុនេះជាគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ" កូរ៉េខាងត្បូងជំរុញឱ្យទីក្រុងព្យុងយ៉ាង "បញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់" និងព្រមានថាពួកគេនឹងចាត់វិធានការសមស្របជាការឆ្លើយតប។

ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបានបញ្ជាក់ថាតើការបញ្ជាជម្លៀសពលរដ្ឋចេញពីតំបន់ជម្លោះរយៈពេលប៉ុន្មាននោះទេ ការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើងមកកាន់ដែនសមុទ្រកូរ៉េខាងត្បូងនេះចាប់ផ្តើមបាញ់នាម៉ោងប្រមាណ ៣រសៀលល្ងាចថ្ងៃសុក្រ។ អ្នកស្រុកជាច្រើននៅកោះ Baengnyeong ត្រូវបានទាហានកូរ៉េខាត្បូងប្រកាស និងជម្លៀសទៅកាន់កន្លែងសុវត្ថិភាពរងចាំដំណឹងបន្តពីខាងរដ្ឋាភិបាលរបស់កូរ៉េ។

ក្នុងឆ្នាំ ២០១០ កាំភ្លើងធំរបស់កូរ៉េខាងជើងបានបាញ់ជាច្រើនជុំនៅកោះ Yeonpyeong ដោយបានសម្លាប់មនុស្ស ៤ នាក់រួមទាំងជនស៊ីវិលពីរនាក់នៅក្នុងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយទៅព្រំប្រទល់របស់កូរ៉េខាងត្បូងដែលជាការបាញ់ប្រហារលើកទី១ចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់ក្នុងឆ្នាំ ១៩៥៣ ។ ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតនៅចំណុចទាបបំផុតមួយរបស់ប្រទេសទាំងពីរក្នុងប៉ុន្មានទសវត្សរ៍ បន្ទាប់ពីលោក Kim Jong Un បានកំណត់ឋានៈរបស់ប្រទេសខ្លួនជាមហាអំណាចនុយក្លេអ៊ែរទៅក្នុងរដ្ឋធម្មនុញ្ញនៃតំបន់អាស៊ី។

នៅឯកិច្ចប្រជុំគោលនយោបាយចុងឆ្នាំសំខាន់ៗរបស់ទីក្រុងព្យុងយ៉ាង លោក គីម បានព្រមានពីការវាយប្រហារនុយក្លេអ៊ែរលើភាគខាងត្បូង និងបានអំពាវនាវឱ្យមានការកសាងឃ្លាំងអាវុធរបស់ប្រទេសមុនជម្លោះប្រដាប់អាវុធដែលអាចនិងកើតមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង