Yearendyearend1140x150

ចិនប្រកាសស្វាគមន៍«ការនាំចូលផលិតផលកសិកម្ម»ពីបណ្តាប្រទេសមេគង្គ-ឡានឆាង

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (video conference) នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

ភ្នំពេញ៖ ប្រទេសចិននឹងធានាស្វាគមន៍ការនាំចូលផលិតផលកសិកម្មមកពីបណ្តាប្រទេសនៅក្នុងតំបន់មេគង្គឡានឆាងទាំង៦ មានដូចជា ប្រទេសកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និង ប្រទេសចិន។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (video conference) នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម លី ខឺឈាង បានលើកឡើងទាក់ទិននឹងសន្តិសុខស្បៀងថា ប្រទេសចិនអាចធានានូវសន្តិសុខស្បៀងនៅក្នុងប្រទេសចិនបាន ប៉ុន្តែជាអ្វីដែលត្រូវធ្វើគឺការឆ្លើយតបនឹងតម្រូវស្បៀងជាមួយប្រជាជន១.៤ពាន់លាននាក់ អាចមានផលប៉ះពាល់ដល់ពិភពលោក។ ដូច្នេះប្រទេសចិនបានធ្វើការបើកជំហរការនាំចូលផលិតផលកសិកម្មពីបណ្តាប្រទេសមេគង្គឡានឆាង ដើម្បីធានាដល់សន្តិសុខស្បៀង។

បើតាមឯកឧត្តម លី ខឺឈាង បានបន្តថា ការធ្វើសហប្រតិបត្តិការរវាងប្រទេសចិនជាមួយបណ្តាប្រទេសនៅក្នុងតំបន់មេគង្គ គឺដើម្បីលើកកម្ពស់ពាណិជ្ជកម្មនៅក្រៅប្រទេស។ ដូច្នេះចិននឹងបន្តស្វាគមន៍ផលិតផលកសិកម្ម សាច់សត្វពីបណ្តាប្រទេសមេគង្គ និងផលិតផលនានា។ ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សានូវទំនាក់ទំនងល្អ និងឆ្លើយតបនូវតម្រូវការរបស់អតិថិជន និងផលិតផលដែលមានគុណភាព នៅប្រទេសចិនដែលមានតម្រូវការកើនឡើង ចិនចង់ធ្វើការជិតស្និទ្ធដើម្បីជុំរុញនៃការនាំចូលពីបណ្តាប្រទេសមេគង្គ។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្តែងនូវអំណរគុណនឹងការគាំទ្រចំពោះប្រសាសន៍របស់ឯកឧត្តម លី ខឺឈាង ដែលបានលើកឡើងទាក់ទិននឹងសន្តិសុខស្បៀងនៅប្រទេសចិន ក៏ដូចជាការធ្វើសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសចិនជាមួយបណ្តាប្រទេសនៅក្នុងតំបន់មេគង្គ។

សម្តេចហ៊ុន សែន បានបន្តថា ដោយសារតែប្រទេសនៅក្នុងតំបន់មេគង្គទាំងប្រាំគឺសុទ្ធតែប្រទេសផលិតស្បៀង។ ដូច្នេះការធ្វើសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅតំបន់មេគង្គជាមួយនឹងប្រទេសចិន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងដំណាក់កាលនៃកូវីដ១៩ ដែលយើងមិនអាចដឹងថាពេលណានឹងអាចបញ្ចប់។ សម្តេចសង្ឃឹមថាផលិតផលកសិកម្មរបស់បណ្តាប្រទេសមេគង្គរាប់ទាំងកម្ពុជាផងដែរនឹងបាននាំចេញទៅប្រទេសចិនជាបន្តបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង