Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

សម្ដេចហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំឆមាសទី៤ នៃឧត្តមក្រុមប្រឹក្សា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ នាព្រឹកស្អែកនេះ សម្ដេចហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆមាសទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ នេះបើតាមសេចក្ដីប្រកាសរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថ្ងៃ ២៤ សីហា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា កិច្ចប្រជុំឆមាសទី៤ រៀបចំដោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងមានវត្តមានរបស់ សម្ដេចហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅព្រឹកស្អែកនេះ នាវិមានសន្តិភាព។

សេចក្ដីប្រកាសដដែលបានឱ្យដឹងទៀតថា កិច្ចប្រជុំនេះនឹងលើកឡើងអំពីការស្ថាបនា បរិបទបច្ចុប្បន្នភាពសង្គម ផ្អែកលើការរកឃើញតម្រុយ និងភស្តុតាង តាមរយៈបេសកកម្មការងារ បន្ថែមជាមួយនឹងការប្រឈមនឹងកូវីដ១៩។

ទន្ទឹមនឹងនេះ កិច្ចប្រជុំនឹងបកស្រាយពីចក្ខុវិស័យនៃការរំពឹងទុកនៃការវិវត្តន៍ជាវិជ្ជមាន នៃកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយផងដែរ៕ 

Khcct banner

អត្ថបទទាក់ទង