Yearendyearend1140x150

ខ្សែរថភ្លើងពីចិនទៅអឺរ៉ុប នឹងផ្តល់ផលប្រយោជន៍ដល់ការងើបឡើងវិញ នៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian

ចិន៖ ខ្សែរថភ្លើងពីប្រទេសចិន ទៅអឺរ៉ុបនឹងផ្ដល់ផលប្រយោជន៍ជាច្រើននៃការងើបឡើងវិញ ក្នុងការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក។ នេះបើតាមក្រសួងការបរទេសចិន ថ្ងៃ២០ សីហា ឆ្នាំ២០២០។

បើតាមក្រសួងការបរទេសចិនបង្ហាញថា ខ្សែរថភ្លើងពីចិនទៅអឺរ៉ុប ឈ្មោះWanquhao Shenzhen បានចេញដំណើរជាលើកដំបូងពីក្រុងShenzhenប្រទេសចិនទៅក្រុងDuisburg ប្រទេសអាល្លឺម៉ង់ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់ឱ្យដឹងថា ខ្សែរថភ្លើងពីចិនទៅអឺរ៉ុបមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសតាមបណ្តោយខ្សែផ្លូវនេះប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ផលប្រយោជន៍ដល់ការងើបឡើងវិញនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោកផងដែរ ។

លោកZhao Lijian បានបន្តទៀតថា បន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩ មក ការដឹកជញ្ជូនតាមផ្លូវអាកាសនិងផ្លូវសមុទ្រលើពិភពលោកបានត្រូវហាមឃាត់ឬកាត់បន្ថយការហោះហើរនិងដឹកជញ្ជូន ហេតុនេះបានបណ្តាលឱ្យចរាចរណ៍ទំនិញធ្លាក់ក្នុងភាពជាប់គាំង ហើយមានផលប៉ះពាល់ដល់ពាណិជ្ជកម្ម ។

ទន្ទឹមនឹងនេះ ខ្សែរថភ្លើងពីចិនទៅអឺរ៉ុបបានបង្ហាញឱ្យឃើញនូវឧត្តមភាពដែលប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសជើងរថភ្លើងនេះបាននិងកំពុងត្រួសត្រាយអាជីវកម្មថ្មីជាបន្តបន្ទាប់និងបន្ថែមខ្សែរថភ្លើងថ្មីថែមទៀត ដើម្បីគាំពារភាពរលូននៃចរាចរណ៍ទំនិញនិងស្ថិរភាពនៃការផ្គត់ផ្គង់សម្ភាៈរវាងចិនជាមួយអឺរ៉ុបនិងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង