Yearendyearend1140x150

ប្រមុខការទូតកម្ពុជាប្រាប់ឱ្យចិនបង្កើនប្រតិបត្តិការបន្ថែមដើម្បីឆ្លើយតបការវាយប្រហារ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖លោក សុខ ចិន្ដាសោភា និង ស្តាំ៖លោក វ៉ាង យី Wang Yi។

ប៉េកាំង៖រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក សុខ ចិន្ដាសោភា បានជួបពិភាក្សាការងារជាមួយលោក វ៉ាង យី Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ក្នុងទីក្រុងប៉េកាំង ក្នុងគោលបំណងរឹតបន្តឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ក្នុងកិច្ចពិភាក្សាគ្នានោះ ប្រមុខការទូតកម្ពុជា បានស្នើឱ្យភាគីចិនបន្ថែមកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការវាយប្រហារពីខាងក្រៅ។

ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៨ នៅរដ្ឋធានី​ប៉េកាំង លោក សុខ ចិន្ដាសោភា បានឆ្លៀតពេលជួបគ្នាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនានាដែលមាន ជំរុញជាគំរូក្នុងការលើកកម្ពស់ការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

តំណាងឱ្យប្រទេសចិន លោក វ៉ាង យី បានប្រាប់ប្រមុខការទូតកម្ពុជាថា ចិននៅតែចាត់ទុកកម្ពុជា គឺជាមិត្តដ៏ល្អ និងជាមិត្តដែលគួរ​ឱ្យទុកចិត្តបំផុតរបស់ចិន។សម្រាប់លោក វ៉ាង យី ចំពោះមុខការផ្លាស់ប្តូរដ៏ស្មុគស្មាញក្នុងស្ថានភាពអន្តរជាតិ និង តំបន់ ប្រទេសចិន និងកម្ពុជាគួរតែដើរតាមគន្លងនៃឯកភាព និង កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

បើតាមលោក វ៉ាង យី ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា និង ប្រទេសដទៃទៀត ដើម្បីបង្ក្រាបល្បែងស៊ីសងតាមអ៉ីនធឺណិត និង ឧក្រិដ្ឋកម្មឆ្លងដែន លុបបំបាត់ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធឱ្យបានហ្មត់ចត់ និង ការពារស្ថិរភាពសង្គមក្នុងប្រទេសក្នុងតំបន់។

ជាការឆ្លើងតបលោក សុខ ចិន្ដាសោភា តំបន់រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីសារប្រយោជន៍នៃគម្រោង ខ្សែក្រវាត់ និងផ្លូវ (BRI)របស់ចិនដែលផ្តល់មកកម្ពុជា។លោកប្រមុខការទូតកម្ពុជា បានប្រាប់ លោក វ៉ាង យី ថាកម្ពុជា និង ចិន គួរតែពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការវាយប្រហារ និង ការលាបពណ៌ប្រឆាំងនឹងគម្រោង ខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង