Cct850x100 1
1800px x h300px kh

អ្នកជិះម៉ូតូ៨០% នៅតែមិនទាន់ពាក់មួកសុវត្ថិភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អះអាងថា អ្នកជិះម៉ូតូចំនួន៨០ភាគរយ នៅតែមិនទាន់ពាក់មួកសុវត្ថិភាព ខណៈច្បាប់បានរឹតបន្តឹង ទៅលើចំណុចនេះរហូតដល់៦ម៉ឺនរៀល ចំពោះអ្នកជិះម៉ូតូដែលល្មើសម្នាក់។

លោកជំទាវ មឹន មាណវី អគ្គលេខាធិការ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងចំណោមអ្នក ប្រើប្រាស់មធ្យោបាយម៉ូតូមិនពាក់មួកសុវត្ថិភាពទាំងនេះ គឺមានចំនួន៧០ភាគរយ បានស្លាប់ ដោយសារបោកក្បាលទៅនឹងថ្នល់។

លោកជំទាវបន្តថា អ្នកប្រើប្រាស់មធ្យោបាយ តាមម៉ូតូនៅតែប្រឈមមុខខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងចំណោមគ្រោះថ្នាក់ដែលបង្កឡើងដោយកត្តាផ្សេងៗ។

យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយ បានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ អាច កាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរបាន៦៩ភាគរយ និងបញ្ចៀសការស្លាប់បាន៤២ភាគរយ។

សូមជម្រាបជូនថា រយៈពេល៦ខែ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងជាង១.៦០០លើក ដោយបណ្តាលឱ្យមានអ្នកស្លាប់ជាង៨០០នាក់ និងរបួសធ្ងន់និងស្រាលសរុបជាង២.៤០០នាក់ ដោយនៅក្នុងចំណោមនោះអ្នកប្រើប្រាស់មធ្យោបាយតាមទោចក្រយានយន្ត(ម៉ូតូ) មិនពាក់មួកសុវត្ថិភាពមានអត្រាខ្ពស់ជាងគេ ហើយមូលហេតុនៃគ្រោះថ្នាក់ គឺបណ្តាលមកពីបើកបរហួសល្បឿនកំណត់ បើកបរល្មើសនឹងភ្លើងសញ្ញា មិនគោរពសិទ្ធិអាទិភាព ជាដើម៕

Khcct banner

អត្ថបទទាក់ទង