Yearendyearend1140x150

២៣ តុលា ជាថ្ងៃបើក«ទំព័រសករាជ»ថ្មីនៃការអភិវឌ្ឍន៍របស់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន និង សម្តេចព្រះ នរោត្តម សីហនុ ជួបចរចាគ្នា នៅប្រទេសបារាំង។

ភ្នំពេញ៖ ថ្ងៃទី ២៣ តុលា ឆ្នាំ២០២៣នេះ គឺជាខួបគម្រប់ ៣២ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ជាកិច្ចព្រមព្រៀងសន្តិភាពដែលក្រុមប្រដាប់អាវុធ ៤ ភាគីរបស់ខ្មែរ បានអង្គុយចុះហត្ថលេខា បញ្ចប់សង្គ្រាមស៊ីវិល ជាងពីរទស្សវត្សនៅកម្ពុជា ដោយមានការគាំទ្រពីបណ្តាប្រទេសជាមិត្ត ពិសេស គឺប្រទេសបារាំង និង ឥណ្ឌូនេស៊ី។តាមរយៈកិច្ចព្រមព្រៀងនេះ បានផ្តល់ឱកាសដល់កម្ពុជា ដើម្បីរៀបចំអភិវឌ្ឍប្រទេសមកដល់ពេលបច្ចុប្បន្ននេះ។

ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ដល់ថ្ងៃទី ២៣ តុលា ឆ្នាំ២០២៣ គឺជាខួបគម្រប់៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។កាលពី៣២ឆ្នាំមុន នៅថ្ងៃនេះភាគីជម្លោះទាំង៤របស់កម្ពុជាគឺ ភាគីរដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និង ភាគីខ្មែរក្រហម រួមជាមួយប្រទេសចំនួន ១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីបញ្ចប់ជម្លោះនយោបាយ និង សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា។

កិច្ចព្រមព្រៀងនេះ គឺជារបត់នយោបាយថ្មីនៃប្រជាជាតិកម្ពុជាក្នុងការបើកផ្លូវឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាក៏បានរៀបចំការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ ១៩៩៣ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។តាមរយៈកិច្ចព្រមព្រៀងនេះ បានផ្តល់ឱកាសដល់កម្ពុជា បញ្ចប់ជម្លោះនយោបាយ និង សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ហើយប្រជាជនខ្មែររួមគ្នាអភិវឌ្ឍប្រទេសជាតិឡើងវិញដោយដៃទទេស្អាត។

សម្តេច ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និង អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ គឺត្រូវបានពលរដ្ឋកម្ពុជាចាត់ទុកថា ជា«មហារដ្ឋបុរស»របស់កម្ពុជាដែលដឹកនាំកិច្ចចរចាដោយសន្តិវិធី ក្នុងការបង្រួមបង្រួម និង ផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និង ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។

កិច្ចព្រមព្រៀង ២៣ តុលា ទោះបីជាកន្លងផុតយូរឆ្នាំ តែវានៅតែជានិមិត្តរូបនៃការសាមគ្គីជាតិខ្មែរ ដើម្បីប្រយោជន៍ជាតិ និង ប្រជាជនខ្មែរស្លូតត្រង់ ដែលត្រូវការដើរឱ្យទាន់នូវការវិវត្តនៃសកលភាវូបនីយកម្មពិភពលោកទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង