Yearendyearend1140x150

លោក ស៊ី ជីនពីង ចង់ឃើញការរីកចម្រើនរបស់ចិនក៏បានជួយផ្តល់​ប្រយោជន៍កាន់តែច្រើនដល់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅវិមានប្រជាជនចិន ថ្ងៃទី ១៩ តុលា ឆ្នាំ២០២៣។

រដ្ឋធានីប៉េកាំង៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៩ តុលា បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ក្នុងកិច្ចពិភាក្សានេះ លោក​ស៊ី បានប្រាប់សម្តេច ហ៊ុន ម៉ាណែតថា​ លោកចង់ឃើញរីកចម្រើនរបស់ចិនក៏បានជួយផ្តល់​ប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។

ក្នុងជំនួបដែលរៀបចំឡើងនៅវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង លោក ស៊ី ជីនពីង បានផ្តាំផ្ញើរសួរសុខទុក្ខជូនដល់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាជាពិសេស ហើយបានរម្លឹកពីខួប​លើក​ទី​៦៥​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន​ និង​កម្ពុជា និង ជា​ឆ្នាំ​មិត្តភាព​ចិន​-​កម្ពុជា​ នៅឆ្នាំនេះ។

បើតាមប្រធានាធិបតីចិនរូបនេះ យល់ថា កម្ពុជានិងចិនគួរតែរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រកម្រិតខ្ពស់ និង បន្តការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។សម្រាប់លោកស៊ី បានចាត់ទុកកម្ពុជាគឺជាអ្នកចូលរួមដ៏សំខាន់ និង ជាអ្នកទទួលផលនៃគំនិតផ្តួចផ្តើម«ខ្សែក្រវ៉ាត់ និងផ្លូវ»​ តាមការអនុវត្តជាក់ស្តែង បានបង្ហាញអោយឃើញថា កិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" បាននាំមកឱ្យយើងនូវឱកាសអភិវឌ្ឍន៍ពិតប្រាកដ។

បន្ថែមលើពីនេះ លោក ស៊ី ជីនពីង បានអះអាងថា ចិនមានឆន្ទៈក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ពិគ្រោះយោបល់ជាមួយគ្នា ចូលរួមចំណែកជាមួយគ្នា ផ្តល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមក ដើម្បីជំរុញគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"អោយស៊ីចង្វាក់ទៅនឹង "យុទ្ធសាស្ត្របញ្ចកោណ" របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រី-អង្ករ" ហើយលោកចង់ឃើញការ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន ក៏បានជួយ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង