Yearendyearend1140x150

កម្ពុជាស្នើឱ្យពិភពលោកទាំងមូលចាត់ទុក«ការប្រយុទ្ធកូវីដ-១៩»ជាសមរភូមិរួម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៩ សីហានេះ បានធ្វើឡើងថ្លែងសុន្ទរកថាគន្លឹះមួយដែលបានថ្លែងក្នុង «មហាសន្និបាតនៃក្តីសង្ឃឹម» ដែលប្រារព្ធធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។ថ្លែងក្នុងកម្មវិធីនោះ សម្តេច ហ៊ុន សែន ស្នើឱ្យពិភពលោកទាំងមូលចាត់ទុកការប្រយុទ្ធកូវីដ-១៩ជាសមរភូមិរួម។

យោងតាមប្រសាសន៍របស់សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលកន្លងមក ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ភាគច្រើន គឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេសរៀងៗខ្លួន។សម្រាប់សម្តេចនៅក្នុងបរិការណ៍នៃសកលភាវូបនីយម្ម និសមារណកម្មតំបន់ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ក៏ដូចជាការស្តាឡើងវិញនូវសង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ។

សម្តេចសង្កត់ធ្ងន់ថា «កិច្ចការនេះទាមទារនូវការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ បានន័យថា សកលលោកទាំងមូលត្រូវតែពួតដៃគ្នា ប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម»។

ក្រៅពីការលើកឡើងខាងលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាទំនិញរួមសម្រាប់សកលលោក (Global Common Goods) ដែលប្រជាជនគ្រប់រូប នៅគ្រប់ទិសទីអាចទទួលបាន និងជៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្តីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩,៧៨៦,៦០៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧២៨,៥៨១នាក់ និងជាសះស្បើយឡើងវិញ ១២,៧០៦,២៩៨នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង