Cct850x100 1
1800px x h300px kh

កម្ពុជាសម្រេចមិនគិតថ្លៃធ្វើតេស្តរកកូវីដ-១៩ពីមន្ត្រីទូតកាន់ទិដ្ឋាការAនិងB

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៉ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ភ្នំពេញ៖ ដោយផ្អែកលើកត្តាសត្យានុម័តដែលចំនួនអ្នកកាន់ទិដ្ឋាការការទូតប្រភេទA និងទិដ្ឋាការផ្លូវការប្រភេទB ពុំមានចំនួនច្រើនលើសលប់នោះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងទិដ្ឋការបង់ថ្លៃធ្វើតេស្តរកវីរុសកូវីដ-១៩ លើកទី១ និងលើកទី២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្តីពី ការកែសម្រួលវិធានការសុខាភិបាលសម្រាប់អនុវត្តចំពោះមន្រ្តីការទូត និងអង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូតប្រភេទA និងទិដ្ឋាការផ្លូវការប្រភេទB នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។

យោងតាមសេចកតីប្រកាស ដោយឈរលើគោលការណ៍មនុស្សធម៌ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាមិត្ត និងផ្អែកលើកត្តាសត្យានុម័តដែលចំនួនអ្នកកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទB ពុំមានចំនួនច្រើនលើសលប់នោះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងទិដ្ឋការបង់ថ្លៃធ្វើតេស្តរកវីរុសកូវីដ-១៩ លើកទី១ និងលើកទី២។

ប៉ុន្តែយ៉ាងណាក្នុងលក្ខខណ្ឌកែសម្រួលវិធានការសុខាភិបាលសម្រាប់អនុវត្តចំពោះមន្រ្តីការទូត និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទA និងទិដ្ឋាការប្រភេទB ត្រូវអនុវត្តតាមគោលការណ៍៦យ៉ាង។ក្នុងគោលការណ៍នោះ មន្រ្តីការទូត និងអង្គការអន្តរាជាតិ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយប្រទេសសាមីបញ្ជាក់ថាគ្មានជំងឺកូវី- ក្នុងរយៈពេល៧២ម៉ោងមុនចេញដំណើរ។

មួយវិញទៀត មន្រ្តីការទូត និងអង្គការអន្តរជាតិដែលទទួលបានទិដ្ឋការការទូតប្រភេទA និងទិដ្ឋាការផ្លូវការប្រភេទB ត្រូវធ្វើតេស្តទាំងអស់ពេលមកដល់ប្រទេសកម្ពុជា ហើយសំណាកត្រូវយកនៅទីតាំងពិសេស ក្នុងស្ថានីយមកដល់របស់អ្នកដំណើរតែម្តង។ បន្ទាប់មកមន្រ្តីការទូត និងអង្គការអន្តរជាតិ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលជាបន្តបន្ទាប់ទៀតដូចជា ការរងចាំលទ្ធផលតេស្តលើលទី១ និងការធ្វើតេស្តលើកទី២ជាដើម ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង