Cct850x100 1
1800px x h300px kh

បទវិភាគ៖អាមេរិកប្រើពាក្យ “សន្តិសុខជាតិ”គាបសង្កត់សហគ្រាសចិនយ៉ាងគឃ្លើន

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ត្រាំ ប្រធានាធិបតីអាមេរិក

ចិន៖ នាពេលថ្មីៗកន្លងទៅនេះ ពេលថ្លែងសុន្ទរកថានៅរដ្ឋCaliforniaសហរដ្ឋអាមេរិក លោក Pompeoរដ្ឋមន្ត្រីការបរទេសអាមេរិកបានមួលបង្កាច់ម្តងទៀតថា ក្រុមហ៊ុនហួវៃ ដែលជាសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកទេសចិន ជា “ការគំរាមកំហែងចំពោះសន្តិសុខជាតិអាមេរិក ” ហើយបាននិយាយដោយខុសទំនងថា សហគ្រាសចិន “មិនស្វែងរកផលកំរៃទេ” ។ អ្នកនយោបាយអាមេរិកបានប្រើប្រាស់តែផ្តេសផ្តាសនូវគំនិត “សន្តិសុខជាតិ”បែបនេះ ធ្វើឱ្យអ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់ចំពោះអាមេរិកដែលធ្វើអនុត្តរភាពទាំងចំហរ បំផ្លាញក្រឹត្យក្រមទីផ្សារ មិនព្រមធ្វើការប្រកួកប្រជែងដោយសមភាព ហើយក៏មិនទទួលស្គាល់បរាជ័យរបស់ខ្លួន ។

អ្នកនយោបាយអាមេរិកគាបសង្កត់សហគ្រាសចិនដោយយក “សន្តិសុខជាតិ”ធ្វើជាលេស ប៉ុន្តែ ប្រការដែលគួរឱ្យអស់សំណើចគឺ ក្នុងសវនាការនៃរដ្ឋសភាអាមេរិកដែលបើកធ្វើនៅថ្ងៃទី២៩ ខែកក្កដា ពេលត្រូវសួរថា “តើប្រទេសចិនបានលួចបច្ចេកទេសរបស់សហគ្រាសអាមេរិកឬអត់ ?” ប្រធានប្រតិបតិ្តនៃក្រុមហ៊ុនបច្ចេកវិទ្យាធំបីរបស់អាមេរិក គឺក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុនAmazon បាននាំគ្នាឆ្លើយថា “គ្មានភស្តុតាង”នោះទេ ។

នាពេលកន្លងទៅថ្មីៗនេះ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងថា លោកនឹងហាមមិនឱ្យកម្មវិធីTikTokដំណើរការនៅអាមេរិក ព្រមទាំងបង្ហាញថា លោកមិនគាំទ្រឱ្យក្រុមហ៊ុនអាមេរិកណាមួយទៅទិញ TikTok នោះឡើយ ។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនបានតម្រូវជាប់រហូតឱ្យសហគ្រាសចិនធ្វើកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាមួយក្រៅប្រទេសលើមូលដ្ឋានស្របច្បាប់និងគោរពការកំណត់ ។ ក្នុងបរិបទគ្មានភស្តុតាងអ្វីទាល់តែសោះ អាមេរិកក៏បានបញ្ជាក់ថា សហគ្រាសចិន “មានទោស” ហើយបានបញ្ចេញការគំរាមកំហែង ប្រការនេះបានល្មើសនឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការបើកចំហរ មានតម្លាភាពនិងមិនរើសអើង ហើយក៏គ្មានផលប្រយោជន៍ដល់ប្រជាពលរដ្ឋនិងសហគ្រាសអាមេរិកផងដែរ ។

ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក សហគ្រាសចិនបានធ្វើកិច្ចសហប្រតិបតិ្តការជាមួយអាមេរិកដោយអនុលោមតាមក្រឹត្យក្រមទីផ្សារ ដែលបានជំរុញកំណើនសេដ្ឋកិច្ចនិងឱកាសការងាររបស់អាមេរិក ហើយបានរួមចំណែកយ៉ាងធំដល់សេដ្ឋកិច្ចអាមេរិក ដូច្នេះ ការដាក់សម្ពាធទៅលើសហគ្រាសចិន នោះចុងបំផុតអ្នកដែលរងផលប៉ះពាល់គឺជាសហគ្រាសអាមេរិកហ្នឹងឯង ៕អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន


Khcct banner

អត្ថបទទាក់ទង