Yearendyearend1140x150

ទូតអាម៉េរិក បន្តជំរុញឲ្យកម្ពុជាបើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលទ្ធិប្រជាធិបតេយ្យ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ទូតអាម៉េរិកប្រចាំកម្ពុជា

ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិក ក្នុងឳកាសចូលជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំថ្មីៗក្នុងជួររដ្ឋាភិបាល នៅថ្ងៃទី២៨សីហា បានជំរុញឱ្យកម្ពុជា បើកឡើងវិញនូវលំហពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយធានាថាប្រជាជនកម្ពុជាទាំងអស់អាចចូលរួមបាន ដោយសេរីក្នុងដំណើរការនយោបាយ និងដោះលែងបុគ្គល និងសកម្មជននយោបាយ។

រូបភាព៖ ទូតអាម៉េរិកប្រចាំកម្ពុជា

លោកឯកអគ្គរដ្ឋទូត Murphy និងគណៈប្រតិភូ បានស្វាគមន៍នូវកិច្ចសហប្រតិបត្តិការចីរភាពលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក ប៉ុន្តែក៏បានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលថ្មីនេះ បើកឡើងវិញនូវលំហពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅកម្ពុជា ធ្វើឱ្យមានវឌ្ឍនភាពលើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយធានាថាប្រជាជនកម្ពុជាទាំងអស់អាចចូលរួមបាន ដោយសេរីក្នុងដំណើរការនយោបាយ និងដោះលែងបុគ្គល និងសកម្មជននយោបាយ រួមមានលោក កឹម សុខា និងកញ្ញា សេង ធារី សញ្ជាតិខ្មែរ អាម៉េរិក។

រូបភាព៖ ទូតអាម៉េរិកប្រចាំកម្ពុជា

លោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលកំពុងបំពេញទស្សនកិច្ច បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និង បំណងប្រាថ្នារបស់ពួកគេ សម្រាប់ប្រទេសដែលមានវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យ ដែលគ្រប់សំឡេងត្រូវបានស្តាប់ និងគោរព៕

រូបភាព៖ ទូតអាម៉េរិកប្រចាំកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង