Yearendyearend1140x150

សភាកម្ពុជាបើកសម័យប្រជុំដំបូង នីតិកាលទី៧ រៀបចំក្បាលម៉ាសុីនរាជរដ្ឋាភិបាលថ្មី

នយោបាយ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
រដ្ឋសភាកម្ពុជា នៅថ្ងៃទី ២១ សីហានេះ បានបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី។រូបភាព៖វិមានរដ្ឋសភា 

ភ្នំពេញ៖រដ្ឋសភាកម្ពុជា នៅថ្ងៃទី ២១ សីហានេះ បានបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ជាសម័យប្រជុំដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ប្រទេស។

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ២១ សីហា ឆ្នាំ ២០២៣នេះ សម័យប្រជុំសភាពេញអង្គ នីតិកាលទី៧ បានបើកកិច្ចប្រជុំជាផ្លូវការហើយក្រោមអធិបតេយ្យភាពរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ដោយក្នុងនោះមានវត្តមាន សម្តេច ហ៊ុន សែន សម្តេច ហេង សំរិន សម្តេច សាយ ឈុំ ឯកឧត្តម ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំវ័យក្មេងជាច្រើនទាំងក្មេង ទាំងចាស់ដទៃទៀត។ កិច្ចប្រជុំនេះរៀបចំឡើងដោយមានការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់។

សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា​១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

សូមជម្រាបថា សម័យប្រជុំសភាពេញអង្គ សម្រាប់អាណត្តិទី៧នេះ ធ្វើឡើងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ សីហា ឆ្នាំ២០២៣។ក្នុងសម័យប្រជុំ ពេលដែលសមាជិកសភាបង្ហាញញខ្លួនជាផ្លូវការនៅថ្ងៃនេះ នឹងមានការផឹកទឹកសម្បថ ស្បថស្បែនៅចំពោះមុខព្រះមហាក្សត្រសម្រាប់តំណាងរាស្រ្តទាំងអស់ដែលចូលខ្លួនមកបំពេញការងារបម្រើប្រទេសជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង