Yearendyearend1140x150

រដ្ឋមន្រ្តីក្រសួងការងារ៖បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជាង៩៩,៣% គឺមានការងារធ្វើ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលកម្ពុជា លោកអ៊ិត សំហេង.

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលកម្ពុជា លោកអ៊ិត សំហេង បានបង្ហាញដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង៩៩,៣ភាគរយកំពុងមានការងារធ្វើ ដោយខ្លះធ្វើការនៅក្នុងស្រុក និងខ្លះទៀតកំពុងបំពេញការងារនៅក្រៅប្រទេស។ លោកអ៊ិត សំហេង បានបង្ហាញឱ្យដឹងបែបនេះនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងការងារនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។

លោករដ្ឋមន្រ្តីអ៊ិត សំហេង បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើច្រើនបែបនេះ គឺដោយសារតែក្រសួងការងារបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និង កម្លាំងពលកម្មដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំបង្កើតការងារជូនប្រជាពលរដ្ឋ។ បើតាមលោកអ៊ិត សំហេង គិតមកដល់ពេលនេះ កម្ពុជាមានកម្លាំងពលកម្មប្រមាណ១០លាននាក់ ក្នុងនោះ នៅក្នុងប្រទេសមានចំនួនប្រមាណ៣,៦៩លាននាក់ គឺផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនប្រមាណ២,២០លាននាក់។ ចំណែក វិស័យកសិកម្មវិញ មានចំនួនប្រមាណ៤លាននាក់ មន្រ្តីសាធារណៈមានចំនួន៥០ម៉ឺននាក់ និង ពលករដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ១,២៨លាននាក់។

ពាក់ព័ន្ធនឹងបញ្ហាសហជីពនៅក្នុងប្រទេសវិញ លោកអ៊ិត សំហេង បានគូសបញ្ជាក់ថា ក្រសួងការងារបានពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដោយបានចុះបញ្ជីអង្គការវិជ្ជាជីវៈសរុបចំនួន៥,២០៩ក្នុងនោះ សហជីពមូលដ្ឋានចំនួន៤,៩៤៩សហជីព សហព័ន្ធសហជីពចំនួន២១៦សហព័ន្ធ សហភាពសហជីពចំនួន៣៣ និងសមាគមនិយោជកចំនួន១១សមាគម។

ដោយឡែក នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងការងារបានចុះបញ្ជីសហជីពមូលដ្ឋានចំនួន៣៧៥ សហព័ន្ធសហជីពចំនួន៣៦ សហភាពសហជីពចំនួន៥ និង សមាគមនិយោជកចំនួន២សមាគម៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង