Yearendyearend1140x150

លោក ហ៊ុន ម៉ាណែត នឹងទៅ«ទស្សនកិច្ចផ្លូវការ»ប្រទេសចិននៅខែកញ្ញា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ការបញ្ជាក់ដូច្នេះធ្វើឡើង ក្នុងពេលដែលភាគីមិត្តចិនបានអញ្ជើញលោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមរបស់នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព លោក វ៉ាង យី រដ្ឋមន្រ្តីការរបរទេសចិន បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និង ភាពជិតស្និទ្ធជាមួយកម្ពុជា ហើយតំណាងប្រទេសចិននឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ លោក ហ៊ុន ម៉ាណែត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ហើយបញ្ជាក់ នូវការរក្សាគោលជំហរឥតប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃកម្ពុជាចំពោះ «គោលនយោបាយចិនតែមួយ» និង ការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន ហើយលោកទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង