Cct850x100 1

ការសម្រួលលក្ខខណ្ឌសម្រាប់អ្នកវិនិយោគ និងអ្នកបច្ចេកទេសចូលកម្ពុជាអាចចាប់ផ្តើមដើមខែសីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ អ្នកជំនាញ និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា កំពុងតែសិក្សាធ្វើយ៉ាងណាជួយសម្រួលដល់អ្នកជាវិនិយោគិន អ្នកបច្ចេកទេសដែលធ្វើការនៅប្រទេសកម្ពុជាដែលជាជនបរទេស។ការសម្រួលលក្ខខណ្ឌសម្រាប់អ្នកវិនិយោគ និងអ្នកបច្ចេកទេសចូលកម្ពុជានេះ អាចចាប់ផ្តើមនៅសប្ដាហ៍ទី១ ឬ ទី២ យ៉ាងយូរបំផុត ក្នុងខែសីហា។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជាគោលការណ៍រួម ក្រុមអ្នកជំនាញដោយមានការឯកភាព និង មានការចង្អុលបង្ហាញពីរដ្ឋាភិបាល កំពុងតែដោះស្រាយលើសម្រួលលក្ខខណ្ឌសម្រាប់អ្នកវិនិយោគ និងអ្នកបច្ចេកទេសចូលកម្ពុជា ដោយចាត់ចែកចំពោះអ្នកវិនិយោគដែលមានអត្ថិភាពខ្ពស់ ក៏ដូចជាអ្នកវិនិយោគអត្ថិភាពទី២,អ្នកជំនាញការជាន់ខ្ពស់ និងអ្នកជំនាញការណ៍ធម្មតា ថាគួររៀបចំបែបណាសម្រាប់ទទួលអ្នកទំាងនោះឱ្យមានសុវត្ថិភាព។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងទៀតថា សម្រាប់គោលការណ៍នេះទៀតសោត គឺនឹងសម្រេចនៅខែសីហា អាចនឹងសប្ដាហ៍ទី១ ឬ ទី២ យ៉ាងយូរបំផុត ដោយតាមពិតទៅក្រុមការងារគម្រោងនឹងបើកទទួលអ្នកជំនាញទាំងនោះនៅក្នុងខែកក្កដា តែដោយសារតែករណីឆ្លងច្រើន ទើបមានការរាំងស្ទះបែបនេះ។

លោកមានប្រសាសន៍ថា៖« រៀបនឹងបើកគម្រោងការណ៍នេះទៅហើយ តែករណីឆ្លងកូវីដនាំចូលវាច្រើន ចឹងបើយើងបើកទូលាយពេកទៅវាអាចប៉ះពាល់ ដូច្នេះក្រុមជំនាញដើម្បីពិភាក្សាគ្នា ដោយការពារយ៉ាងមិចកុំឱ្យមានករណីនាំចូលមក ហើយបើនាំចូលមែនតែយើងដឹងវាមិនអីទេ តែខ្លាចករណីយើងអត់ដឹង បណ្ដោហើយបណ្ដោយឱ្យគាត់ចូលមកសេរីទើបពិបាក»។

លោក ស៊ិន ចាន់សេរីវុត្ថា ក៏បានបញ្ជាក់ដែរថា ក្រុមការងារអនុញ្ញាតឱ្យអ្នកទាំងនោះចូលមែន តែមិនមែនបន្ធូរបន្ថយទេ ពោលគឺចាត់វិធានការណ៍តាមគោលការណ៍ក្រសួងសុខាភិបាល ដោយបានសម្រួលអ្នកដំណើរផង និងការពារសុខភាពផង ហើយទាំងនេះជាការគិតរបស់ក្រសួងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលធ្វើការគិតគូ ឯខាងអាកាសចរចាំតែអនុវត្តទេគោលការណ៍ទេ។

សូមបញ្ញាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅស្ថាប័នពាក់ព័ន្ធកែសម្រួលលក្ខខណ្ឌមួយចំនួនដែលត្រូវបានកំណត់សម្រាប់អ្នកវិនិយោគ និងអ្នកបច្ចេកទេសចូលកម្ពុជា ដើម្បីជំរុញសកម្មភាពស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញនាអំឡុងពេលមានជំងឺឆ្លងកូវីដ១៩។ការណែនាំឱ្យកែសម្រួលលក្ខខណ្ឌមានដូចជា ការធានារ៉ាប់រងតម្លៃ ៥ម៉ឺនដុល្លារ និងតម្កល់ប្រាក់ ៣ពាន់ដុល្លារ សម្រាប់សេវាត្រួតពិនិត្យ និងព្យាបាលជំងឺកូរ៉ូណា៕

Khcct banner

អត្ថបទទាក់ទង