Cct850x100 1

ខេត្តសៀមរាបនឹងរៀបចំ«ព្រឹត្តិការណ៍កម្សាន្ត»ជាច្រើនក្នុងថ្ងៃឈប់សម្រាក៥ថ្ងៃខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ទេសចរណ៍នៅប្រាសាទអង្គវត្ត ក្នុងខេត្តសៀមរាប

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តក្នុងថ្ងៃឈប់សម្រាកខាងមុខ ដើម្បីបង្ហាញអត្ថន័យសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាសបង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។ ។ នេះបើតាមប្រសាសន៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។

លោក ង៉ូវ សេងកាក់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា អាជ្ញាធរខេត្តសៀមរាប បានកំណត់ទីតាំងគោលដៅសំខាន់ៗ ដើម្បីគ្រោងរៀបចំព្រឹត្តិការណ៍ និងសកម្មភាពកម្សាន្តដូចជា នៅអង្គរវត្តនឹងមានការជិះកង់ប្រណាំង នៅតាមដងស្ទឹងនឹងមានការចែវទូកកម្សាន្ត ការរដាក់តាំងពិរព័រណ៍ម្ហូបអាហារមកពីបណ្តាខេត្តនានា ការបង្ហាញនូវកម្មវិធីសាសនា និងមានកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។

បើតាមលោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កម្សាន្តក្នុងថ្ងៃឈប់សម្រាកខាងមុខនេះរយៈពេល៧ថ្ងៃ ដែលនឹងមានកម្មវិធីនិងសកម្មភាពកម្សាន្តជាច្រើន ខាងអាជ្ញាធរខេត្តសៀមរាបក៏បានត្រៀមនូវការគោរពតាមវិធានការអនាម័យសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

លោក ង៉ូវ សេងកាក់ បានបន្តថា ព្រឹត្តិការណ៍កម្សាន្តក្នុងខេត្កសៀមរាប នឹងចាប់ផ្តើមប្រព្រឹត្តិទៅនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ខាងមុខ គឺក្នុងអំឡុងនៃថ្ងៃសងឈប់សម្រាកនេះ ដើម្បីឲ្យភ្ញៀវទេសចរបានមកទស្សនា និងដើរលេងកម្សាន្ត ក៏ដូចជាចូលរួមនៅក្នុងសកម្មភាពកម្សាន្តដែលអាជ្ញាធរខេត្តសៀមរាប គ្រោងនឹងរៀបចំ

ជាមួយគ្នានោះ តាមរយៈការរៀបចំព្រឹត្តិការណ៍កម្សាន្ត លោក ង៉ូវ សេងកាក់ សង្ឃឹមយ៉ាងមុតមាំថា នឹងជួយធ្វើឲ្យប្រជាពលរដ្ឋខេត្តសៀមរាបទទួលបានចំណូលមួយផ្នែក ក្រៅពីអាជីពប្រចាំថ្ងៃ និង ធ្វើឲ្យជីវភាពប្រជាពលរដ្ឋបានធូរស្រាល ក្នុងពេលដែលនៅលើពិភពលោកកំពុងជួបវិបត្តិជម្ងឺកូវិដ១៩នេះ។

គួរបញ្ជាក់ថា រយៈពេលជាងកន្លះឆ្នាំកន្លងមកនេះដែលស្ថិតប្រទេសកម្ពុជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ខេត្តសៀមរាបបានប្រើប្រាស់អំឡុងពេលនោះទៅជាឱកាសនៃរៀបចំត្រៀម លក្ខណសម្បត្តិ ធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងប្រសើរជាងមុន ក្រោយពេលដែលវិបត្តិកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ៕

Khcct banner

អត្ថបទទាក់ទង