Cct850x100 1

ហុងកុងផ្អាកកិច្ចព្រមព្រៀងផ្នែកប្រព័ន្ធយុត្តិធម៌និងព្រហ្មទណ្ឌជាមួយកាណាដា,អូស្រ្តាលី,អង់គ្លេស

ចិន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ហុងកុង៖ រដ្ឋបាលហុងកុងបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្តល់កិច្ចសហការផ្នែកប្រព័ន្ធយុត្តិធម៌និងព្រហ្មទណ្ឌរវាងហុងកុងជាមួយប្រទេសកាណាដា អូស្រ្តាលី និងអង់គ្លេស។ នេះបើតាមអ្នកនាំពាក្យតំបន់រដ្ឋបាលពិសេសហុងកុង ថ្ងៃ២៨ កក្កដា ឆ្នាំ ២០២០។

តំបន់រដ្ឋបាលពិសេសហុងកុងបានឱ្យដឹងថា ការអនុលោមតាមបទបញ្ជារបស់រដ្ឋាភិបាលមជ្ឈិមចិន រដ្ឋបាលពិសេសហុងកុងបានជូនដំណឹងដោយឡែកពីគ្នាទៅកាន់ស្ថានអគ្គកុងស៊ុលកាណាដា អូស្រ្តាលី និងអង់គ្លេសប្រចាំនៅហុងកុង ស្តីពីការផ្អាកការអនុវត្តកិច្ចព្រមព្រៀងស្តីពីការផ្តល់កិច្ចសហការផ្នែកប្រព័ន្ធយុត្តិធម៌និងព្រហ្មទណ្ឌរវាងតំបន់រដ្ឋបាលពិសេសហុងកុងជាមួយកាណាដា អូស្រ្តាលី និងអង់គ្លេស ។

អ្នកនាំពាក្យតំបន់រដ្ឋបាលពិសេសហុងកុងបានលើកឡើងថា មូលដែលហុងកុងប្រកាសផ្អាកកិច្ចព្រមព្រៀងនេះ ក៏ដោយសារតែប្រទេសទាំងនេះបែរជាយកលេសច្បាប់សន្តិសុខជាតិនៅហុងកុង ដើម្បីផ្អាកដោយឯកតោភាគីនូវកិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័នដែលបានចុះហត្ថលេខាជាមួយហុងកុងទៅវិញ នេះជាសកម្មភាពនយោបាយស្តង់ដារពីរ ។

អ្នកនាំពាក្យដដែលបានបន្តថា ការគាំពារសន្តិសុខជាតិតាមផ្លូវច្បាប់ជាច្បាប់ទម្លាប់អន្តរជាតិ ប្រទេសកាណាដា អូស្រ្តាលី និងអង់គ្លេសសុទ្ធតែមានច្បាប់និងយន្តការអនុវត្តពាក់ព័ន្ធសម្រាប់គាំពារសន្តិសុខជាតិនិងអធិបតេយ្យភាពរបស់ខ្លួន ។

សូមបញ្ជាក់ថា ការជ្រៀតជ្រែកយ៉ាងកម្រោលទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនជាការប្រព្រឹត្តល្មើសច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ចំពោះតំបន់រដ្ឋបាលពិសេសហុងកុង ហើយហុងកុងប្រឆាំងយ៉ាងខ្លាំងក្លាចំពោះរឿងនេះ ៕

ពាក្យទាក់ទង: រដ្ឋបាលហុងកុង
Khcct banner

អត្ថបទទាក់ទង