Yearendyearend1140x150

ប្រធានតំបន់រដ្ឋបាលហុងកុងប្តេជ្ញាអនុវត្តច្បាប់ ដើម្បីរ៉ាប់រងភារកិច្ចការពារសន្តិសុខជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ហុងកុង៖ ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង ប្តេជ្ញាចិត្តខិតខំបំពេញការងារឱ្យអស់ពីលទ្ធភាព ក៏ដូចជាខិតខំអនុវត្តច្បាប់ពាក់ព័ន្ធដោយពេញទំហឹង ដើម្បីរ៉ាប់រងភារកិច្ចសំខាន់នៃការគាំពារសន្តិសុខជាតិ។ នេះបើតាមលោកស្រី Lam Cheng Yuet-ngor ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង និងមន្រ្តីសំខាន់ៗនៃរដ្ឋបាលហុងកុងបានថ្លែងកាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២០។

លោកស្រី Lam Cheng Yuet-ngor ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង និងមន្រ្តីសំខាន់ៗនៃរដ្ឋបាលហុងកុងបានថ្លែងថា ការតាក់តែងច្បាប់ស្តីពីការគាំពារសន្តិសុខជាតិនៅតំបន់ហុងកុងបានបោះជំហានទៅមុខដែលប្រកបដោយលក្ខណៈប្រវត្តិសាស្រ្តក្នុងការធ្វើឱ្យមានសុក្រឹតភាពនូវច្បាប់ស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុងនិងគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”។

បើតាមលោកស្រី Lam Cheng Yuet-ngor និងមន្រ្តីក្រោមឱវាទ បានប្តេជ្ញាថានឹងខិតខំបំពេញការងារឱ្យអស់ពីលទ្ធភាពរបស់ខ្លួន ក៏ដូចជាខិតខំអនុវត្តច្បាប់ពាក់ព័ន្ធដោយពេញទំហឹង ព្រមទាំងធ្វើឱ្យប្រជាជនហុងកុងមានជំនឿចិត្តកាន់តែខ្លាំងថែមទៀតលើអនាគតរបស់ខ្លួនជាក់ជាពុំខាន ក្រោយពីយល់ដឹងយ៉ាងពេញលេញពីច្បាប់ស្តីពីការគាំពារសន្តិសុខជាតិនៅតំបន់ហុងកុង។

គួរបញ្ជាក់ថា រដ្ឋបាលហុងកុង បានប្តេជ្ញាយ៉ាងមុតមាំថានឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញភារកិច្ចរបស់ខ្លួន រួមសហការដោយពេញទំហឹងជាមួយទីប្រឹក្សាកិច្ចការសន្តិសុខជាតិ និងស្នងការដ្ឋានសន្តិសុខជាតិប្រចាំនៅតំបន់ហុងកុង បង្កើតនិងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធច្បាប់ សំដៅធានាឱ្យគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”អាចអនុវត្តក្នុងរយៈពេលយូរ ហើយតំបន់ហុងកុងក៏សម្រេចបានសន្តិសុខយូរអង្វែងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង