Yearendyearend1140x150

«រោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅនិងឧស្ម័ន»នៅល្វាឯមគ្រោងដាក់ដំណើការនៅខែសីហានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅ និងឧស្ម័នអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០គីឡូវ៉ុល ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គីសនីកម្ពុជា ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

គម្រោងរោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅ និងឧស្ម័ននេះ បានត្រូវភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ ចាត់ទុកថាសមិទ្ធិផលដ៏ធំធេងដែលបានផុសឡើងក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមឯកឧត្តម គង់ សោភ័ណ្ឌ «រោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅនិងឧស្ម័ន»នេះ សាងសង់ឡើងលើទឹកដី ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ជាទីតាំងដ៏ល្អបំផុតសម្រាប់សាងសង់រោងចក្រអគ្គីសនីនេះឡើង និងសាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា ហើយរោងចក្រនេះផងដែរគឺដំណើរការដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានអនុភាពរហូតដល់ ៤០០មេហ្គាវ៉ាត់ គឺមានអនុភាពបំពេញបន្ថែមសម្រាប់ការប្រើប្រាស់អគ្គីសនីនៅទូទាំងប្រទេស និងមានអនុស្ថានីយ ១កន្លែង អនុភាព​២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល។

គិតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ការសាងសង់«រោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅនិងឧស្ម័ន» គឹសាងសង់បានប្រមាណ ៩០ភាគរយហើយ នឹងដាក់ឱ្យដំណើការនៅចុងខែសីហា ខាងមុខនេះ។អភិបាលខេត្តកណ្តាលរំពឹងថា ក្រោយពេលរោងចក្រអគ្គីសនីដ៏ធំ និងថ្មីសន្លាងនេះបានដំណើរការ ខេត្តកណ្តាលនឹងមានថាមពលអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង