Yearendyearend1140x150

សហជីពគ្រោងស្នើដំឡើង«ប្រាក់ខែជូនកម្មករ»ជាង២០០ដុល្លារនៅឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា

ភ្នំពេញ៖ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ បានឈានចូលមកដល់នៅខែកក្កដានេះ។ក្រុមសហជីពបានជួបប្រជុំគ្នានិងបានបង្ហើបថា គ្រោងដាក់ស្នើសុំដំឡើងប្រាក់ខែជូនកម្មករនិយោជិកជាង២០០ដុល្លារនៅឆ្នាំឆ្នាំ២០២១។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បច្ចុប្បន្ននេះខាងសហជីពបានប្រជុំគ្នាសម្រេចខ្លះហើយអំពីចំនួនលេខ ឬក៏លទ្ធភាពនៃការចរចាដំឡើងប្រាក់ខែជូនកម្មករក្នុងវិស័យកាត់ដេរ ហើយសហជីពគ្រោងនឹងធ្វើការស្នើតំឡើងប្រាក់ខែជូនកម្មករក្នុងរង្វង់ចំនួន២០០ដុល្លារសម្រាប់កិច្ចចរចានាឆ្នាំនេះ។

បើតាមលោក អាត់ ធន់ មូលហេតុដែលក្រុមសហជិពស្នើសុំបែបនេះដោយសារតែស្ថានភាពដែលសហជីពបានពិភាក្សាគឺគិតថាបើសិនជាអាចតំឡើងប្រាក់ខែក្នុងកម្រិតនេះវាជាចំនួនមួយដ៏សមរម្យសម្រាប់កម្មករ។ លោកថាឈានចូលខែសីហា សហជីពស្ទាបស្ទង់ធ្វើការចរចាជាមួយភាគីនិយោជក ឬក៏ភាគីរដ្ឋាភិបាល រហូតដល់ខែកញ្ញាទើបសហជីពធ្វើការចរចារួមគ្នាទាំងបីភាគីតែម្ដង។

លោកអាត់ ធន់ យល់ឃើញថា ការចរចានេះ នឹងសម្រេចយ៉ាងេលូន ព្រោះកិច្ចចរចានេះមិនជាបញ្ហាអ្វីទេ ដោយសារតែខាងសហជីពចរចាការដំឡើងប្រាក់ខែសម្រាប់ឆ្នាំ២០២១ មិនមែនសម្រាប់អនុវត្តពេលបច្ចុប្បន្នទេ។

ក្រសួងការងារកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដល់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកកាត់ដេរ និងដេរស្បែកជើង ដោយក្រសួងបានដាក់កាលវិភាគច្បាស់លាស់ តាមដំណាក់កាលជួបគ្នាដូចកាលពីឆ្នាំកន្លងទៅផងដែរ។

ប៉ុន្តែការកំណត់នេះ សមាគមរោងចក្រកាត់ដេរស្នើឱ្យពន្យាការចរចា ក្រោមហេតុផលថា ម្ចាស់រោងចក្រកំពុងជួបបញ្ហាដោយសារកូវីដ១៩។តែសហជីពយល់ឃើញថាដូចជាមិនមានហេតុផលសមរម្យទាល់តែសោះ ដោយសារតែកន្លងមកប្រាក់ខែរបស់កម្មករមិនទាន់មានកម្រិតសមរម្យនៅឡើយ ម្យ៉ាងទៀតការចរចានេះ ក៏មិនមែនទៀមទារសម្រាប់ឆ្នាំ២០២០ដែរ គឺទាមទារសម្រាប់ឆ្នាំ២០២១ ហើយបញ្ហាកូវីដ១៩នៅឆ្នាំក្រោយក៏បានដោះស្រាយក្នុងពេលមួយជាក់លាក់ដោយមិនអូសបន្លាយពេលយូរប៉ុន្មានទេ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅឆ្នាំ២០២០នេះ បានកើតឡើងពីកិច្ចពិភាក្សាគ្នាត្រីភាគីដ៏តានតឹងគឺទីបំផុតបានកើនដល់ ១៩០ដុល្លារ ក្នុងមួយខែ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង