Yearendyearend1140x150

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំមាតុភូមិនិវត្តន៍របស់គ្រូបង្រៀនជនជាតិចិនតាមប្រព័ន្ធអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំពិធីជូនដំណើរមាតុភូមិនិវត្តន៍របស់គ្រូបង្រៀនជនជាតិចិនឆ្នាំ២០១៩-២០២០ តាមប្រព័ន្ធអនឡាញ។ កម្មវិធីនេះប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពី សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បុគ្គលិកភាគីកម្ពុជា គ្រូឯកទេសចំនួន១៩នាក់ និងគ្រូបង្រៀនស័្មគ្រចិត្តចំនួន៥២នាក់។

សហនាយកវិទ្យាស្ថានខុងជឺ បានធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិកនៃវិទ្យាស្ថានខុងជឺទាំងអស់ក្នុងការងារអភិវឌ្ឍន៍វិទ្យាស្ថានខុងជឺ។ លោក ឆាយ ឃឹឈីង នាយកភាគីចិន វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា៖ «ក្នុងរយៈពេល២ឆ្នាំនេះ លោកទទួលបានបទពិសោធន៍ដ៏ច្រើនពីនាយិកាភាគីកម្ពុជា។ ក្រោមការសហការរវាងភាគីកម្ពុជា និងចិន បានធ្វើឱ្យវិទ្យាស្ថានខុងជឺទទួលបានសមិទ្ធផលគួរជាទីផ្លែផ្លា និងបានធ្វើឱ្យស្ពានមិត្តភាពកម្ពុជាកាន់តែមានភាពរឹងមាំ។»

លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំកម្ពុជា វិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវ ជាំង ដែលតែងតែផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងការងាររបស់វិទ្យាស្ថាន។

លោកគ្រូ អ្នកគ្រូជនជាតិចិនក៏បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងការរីកចម្រើនពីសមត្ថភាពនៃការបង្រៀន។ មិនតែប៉ុណ្ណោះ ពួកគាត់ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ ការតស៊ូ ការខិតខំរៀនសូត្ររបស់សិស្ស-និស្សិតកម្ពុជា ដែលជាកត្តាជំរុញលើកទឹកចិត្តឱ្យពួកគាត់កាន់តែខំបង្រៀន។

កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឃើញលោកគ្រូ អ្នកគ្រូបានអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនយ៉ាងលឿន ក្នុងរយៈពេល១០ខែដ៏ខ្លីនេះ លោកគ្រូ អ្នកគ្រូមិនត្រឹមតែបានលើកកម្ពស់សមត្ថភាពនៃការបង្រៀនប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍ថ្មីៗ និងរឹតតែមានភាពក្លាហានក្នុងការដោះស្រាយបញ្ហានានា មិនថាក្នុងកន្លែងការងារ ឬក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ »

ជាចុងក្រោយ សហនាយកវិទ្យាស្ថានខុងជឺ ជូនពរលោកគ្រូ អ្នកគ្រូ ដែលនឹងធ្វើមាតុភូមិនិវត្តន៍ មានសុខសុវត្ថិភាព សុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង