Yearendyearend1140x150

ព្រះមហាក្សត្រខ្មែរផ្ញើសាររំលែកទុក្ខជាមួយភូមា ក្នុង គ្រា បាក់ដីស្លាប់១៦៦នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន​សម្ជស្ស
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម U WIN MYINT ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះឧបទ្ទវហេតុដ៏រន្ធត់ការរអិលបាក់ដីក្នុងការដ្ឋានជីកយករ៉ែមួយកន្លែងនៃតំបន់ Hapakant ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជនជាច្រើនរយនាក់។

នៅក្នុងហេតុការណ៍របាក់ដីទ្រង់ទ្រាយធំនេះដែរ ក្រុមអ្នកជួយសង្រ្គោះនៃប្រទេសភូមាបាននិយាយនៅថ្ងៃទី ៣ ខែកក្កដានេះ ការដួលរលំនៃអណ្តូងរ៉ែថ្មនៅក្នុងតំបន់ប៉ាកននៃរដ្ឋកាឈិននៅភាគខាងជើងនៃប្រទេសភូមា បានសម្លាប់មនុស្ស ១៦៦ នាក់ ក្នុងនោះមានមនុស្សប្រមាណ៥៤ រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាល។

គួរបញ្ជាក់ថា កាលពីនៅម៉ោងប្រហែល ០៦:៣០ នាទីព្រឹកថ្ងៃទី ២ ខែកក្កដា មានហេតុការណ៍រអិលបាក់គំនរសំរាមលាយឡំជាមួយដីទ្រង់ទ្រាយធំមួយបានកើតឡើងនៅតំបន់ Pagan Emerald Mineប្រទេសភូមា។ យោងតាមអ្នកស្រុកបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ប្រហែលជាង២០០នាក់ត្រូវបានកប់ក្នុងនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង