Yearendyearend1140x150

ចិនស្នើក្រសួងសុខាភិបាលកម្ពុជាសម្រួលការធ្វើដំណើររបស់អ្នកវិនិយោគ អ្នកឯកទេស អ្នកជំនាញការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេងគឺ លោកជំទាវ Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និង លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល

ភ្នំពេញ៖ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា បានស្នើសុំក្រសួងសុខាភិបាលកម្ពុជាពិនិត្យលទ្ធភាពរៀបចំសម្រួលដល់ការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរ របស់អ្នកជំនួញ អ្នកវិនិយោគ អ្នកឯកទេស អ្នកជំនាញការចូលមកប្រទេសកម្ពុជា។ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាមួយ លោកជំទាវ Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា។ 

នៅក្នុងជំនួបនោះលោកជំទាវ Zuo Wenxing បានសម្តែងការកោតសរសើរដល់ក្រសួងសុខាភិបាល ដែលបានខិតខំការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងនាមជាមិត្តដែកថែប ភាគីចិននៅតែបន្តឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ លោកជំទាវក៏បានស្នើសុំក្រសួងសុខាភិបាលពិនិត្យលទ្ធភាពរៀបចំសម្រួលដល់ការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរ របស់អ្នកជំនួញ អ្នកវិនិយោគ អ្នកឯកទេស អ្នកជំនាញការ (Fast Lane for Urgently Needed Personnel Exchanges) ដែលត្រូវត្រឡប់/ចូលមកបំពេញការងារនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនមិត្តចិន អំពីវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។ លោកជំទាវរដ្ឋលេខាធិការក៏បានស្វាគមន៍ ចំពោះសំណើររបស់ភាគីចិន តែលោកជំទាវបានសំណូមពរឱ្យភាគីទាំងពីរបន្តពិភាក្សាលម្អិត ដើម្បីអនុវត្តវិធានសុខាភិបាលឲ្យមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។អត្ថបទវិទ្យុចិនកែសម្រួលដោយស៊ីស៊ីថាមស៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង